មកដល់ផ្ទះ ឃើញប្រពន្ធ ត្រូវគេអារ ក សម្លាប់
ភ្នំពេញ៖ កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី ១០ តុលា ស្ត្រី កូនខ្ចីម្នាក់ត្រូវគេអារ ក សម្លាប់ ដោយមិនដឹង មូលហេតុ នៅចំណុចផ្ទះលេខ២៦៨ ផ ផ្លូវលេខ៦៤៤ ក្នុងក្រុមទី១៨ ភូមិ ដើមម៉ាកក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌមានជ័យ ។
ស្ត្រីរងគ្រោះឈ្មោះ គួរ លីជូ អាយុ ៣៤ឆ្នាំ ។ ចំណែកប្ដី មានឈ្មោះ គឺ លូហេងឡុង អាយុ ៣៤ ឆ្នាំ មុខរប បើកហាងអ៊ីធឺណិត ។
តាមការបញ្ជាក់ ពីសាច់ញាតិជនរងគ្រោះឲ្យដឹងថា មុនពេលកើតហេតុ បុរសជាប្ដី ត្រឡប់ មកពីមើលហាង អ៊ីនធឺណិត របស់ខ្លួន ។ ហើយពេលឡើង ទៅដល់លើផ្ទះ ក៏ឃើប្រពន្ធ ដេកស្លាប់ក្នុងបន្ទប់ ដោយត្រូវគេអារ ក បណ្ដាលឲ្យមានការភ្ញាក់ផ្អើប្ដឹងសមត្ថកិច្ច ។
យោងតាមការសន្និដ្ឋានជំហានដំបូង របស់សមត្ថកិច្ចឲ្យដឹងថា នេះគឺជាករណីឃាតកម្ម និងប្លន់សម្លាប់ ។ សាកសពអាចត្រូវគេសម្លាប់ ប្រហែល ៣-៤ ម៉ោង មុនពេល ដែលគេឃើញសាកសព ។ ប៉ុន្តយ៉ាងណាក៏ដោយ នគរបាលជំនាញ កំពុងបន្តធ្វើការស្រាវជ្រាវ ចំពោះករណីឃាតកម្ម នេះ ៕ Cambodia News