ជន​សង្ស័យ​ពីរ​ធ្វើ​សក​ម្ម​ភាព​កាច់​ក​ម៉ួតូ​ត្រូវ​សម្ថ​កិច្ច​ឃាត់​ខ្លួន​

ភ្នំពេញ៖ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី ២៨ មករា ជនសង្ស័យ២នាក់ បាន​ធ្វើ​សកម្ម​ភាព​លួច​កាច់ក ម៉ូតូ​គេទុក​នៅ​មុខ​ផ្ទះ​លេខ ​176B  ផ្លូវជាតិលេខ៦ ក្រុម៤ ភូមិបាក់ខែង ចំណុច ស្ពាន​លេខ៤ សង្កាត់ព្រែកលៀប ខណ្ឌឬស្សីកែវ ម៉ុន្តែ​ត្រូវសមត្ថកិច្ច ឃាត់​ខ្លួន​បាន​យក​ទៅ សាក​សួរ​នៅ ប៉ុស្តិ៍ព្រែកលៀប ។

ប្រភពព័ត៌មានពី សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ មានគ្នា២នាក់ជិះម៉ូតូ សេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ជិះ​ពី​ភ្នំ​ពេញ ទៅរកធ្វើ សកម្មភាពនៅជាយក្រុង ខណៈ​ពេល​ជិះ​មក​ដល់​មុខ​ផ្ទះ​ កើត​ហេតុខាង​លើ ​ស្រាប់​តែប្រ​ទះ​ឃើញ​ម៉ូតូ​សេ១​២៥​ ស៊េរី​២០១​១ ​ពណ៌ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ 1AX 6772  ចតទុកនៅមុខផ្ទះ ស្រាប់តែជនសង្ស័យបាន ទម្លាក់​គ្នា​ម្នាក់​ចុះ​ទៅ​ធ្វើ​សកម្មភាព​លួច​កាច់​ក ម៉ូតូរួចជិះម៉ូតូ នោះទៅដល់គល់ ស្ពានជ្រោយចង្វា ស្រាប់​តែ​ប្រ​ទះ​ឃើញ​នគរបាល កំពុងតែកាក់ រថយន្តធ្វើការត្រួតពិនិត្យ ក៏បត់​ម៉ូតូ​ត្រឡប់ក្រោយមកដល់មុខ អតីត​ភោជ​នីយ​ដ្ឋាន ហេង ឡាយ ស្ថិតក្នុង ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ ឃើញ​មាន​នគរ​​បាល មួយក្រុមទៀត ធ្វើឲ្យជនសង្ស័យភ័យពេក ផ្តួលម៉ូតូចោលកណ្តាលផ្លូវ រត់​ទៅ​ពួន​នៅ​កន្លែង​ងងឹត ប៉ុន្តែសមត្ថកិច្ចបានដើរ រុក​រក​ឃើញក្របួចយកទៅ សាកសួរនៅ ប៉ុស្តិ៍ព្រែកលៀប ។

រី​ឯជនសង្ស័យម្នាក់ទៀត ជិះម៉ូតូគេចខ្លួនបាត់ ។ ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះ អ៊ូ សុខរតនា ភេទប្រុស អាយុ២៥ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី៣ នៃសាកលវិទ្យាល័យន័រតុន ស្នាក់នៅផ្ទះកើតហេតុ ។ ចំណែក​ជនសង្ស័យឈ្មោះ ដឹម សារុំ ភេទប្រុស អាយុ៣៣ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ ស្នាក់នៅ​ភូមិ​ព្រៃ​ព្រី​ខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ៕

ដោយ៖ ហេង នាង​

pheak-336pheak-338

Related Articles

Back to top button
Close
Close