គណបក្សប្រឆាំងអូស្រ្តាលីនឹងមានមេដឹកនាំថ្មីជាផ្លូវការត្រឹមថ្ងៃអាទិត្យនេះ
គណបក្សពលករអូស្រ្តាលីឬ Australia Labor Party ដែលបានចាញ់ឆ្នោតកាលពីខែមុន ហើយបានក្លាយជាគណបក្សប្រឆាំងនោះ នៅថ្ងៃនេះនឹងធ្វើការបោះឆ្នោតដើម្បីជ្រើសរើសប្រធានថ្មីសម្រាប់ គណបក្សរបស់ខ្លួន។
បេក្ខជន ពីរនាក់ក្នុងជួរដឹកនាំគណបក្សដែលនឹងធ្វើការ ប្រកួត ប្រជែងនោះ គឺលោក Anthony Albanese អតីតឧបនាយករដ្ឋមន្រ្តីអាណត្តិ និងលោក Bill Shorten ដែលគេជឿថានឹងសម្បូរអ្នកគាំទ្រជាង។ អតីតនាយករដ្ឋមន្រ្តី Kevin Rudd ដែលកំពុងតែមានវត្តមាននៅប្រទេសអឺរ៉ុបនោះ បានបោះឆ្នោតទុកជាមុនរួចហើយ។
លទ្ធផលនៃការបោះឆ្នោតជ្រើស ប្រធានថ្មីរបស់គណបក្ស Labor នេះ នឹងត្រូវគេប្រកាសឲ្យដឹងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ៕ (Radio Australia)