អូស្ត្រាលីគួរតែបន្តអានុភាពរបស់ខ្លួនឲ្យខិតទៅជិតអាស៊ី
របាយការណ៍កំណត់វិបុលភាពមួយរបស់ ក្រុមហ៊ុន សវនករឯករាជ្យ និងសេវាហិរញ្ញវត្ថុឈ្មោះ Deloitte Access Economics បានឲ្យដឹងថា ប្រទេសអូស្ត្រាលីគួរតែបន្តអានុភាពរបស់ខ្លួនឲ្យខិតទៅជិត តំបន់អាស៊ី ប្រសិនបើប្រទេសនេះចង់រក្សាភាពមានបានរបស់ខ្លួនដែលបានមកពី ភាពរីកចំរើននៃការរុករករ៉ែ។
របាយការណ៍ នេះបានកំណត់វិស័យរីកចំរើនប្រាំនៅក្នុង ប្រទេសអូស្ត្រាលីរួមមាន វិស័យកសិពាណិជកម្ម, ឧស្ម័ន, វិស័យទេសចរណ៍, វិស័យអប់រំអន្ដរជាតិ និងការគ្រប់គ្រងទ្រព្យសម្បត្តិដែលអាចផ្តល់ទឹកប្រាក់ចំនួន២៥០ ពាន់លានដុល្លារចូលសេដ្ឋកិច្ចអូស្រ្ដាលីក្នុងរយៈពេល ២០ឆ្នាំខាងមុខនេះ។
អ្នកសេដ្ឋកិច្ច និងជាសហនិពន្ធម្នាក់នៃរបាយការណ៍នេះ គឺលោក Chris Richardson បានមានប្រសាសន៍ថា ថ្វីត្បិតតែការរីកចំរើននៅអាស៊ីបានប្រែប្រួលក៏ពិតមែនប៉ុន្តែវាមិនទាន់អស់ឥទ្ធិពលនោះទេ៕ (Radio Australia)