អ៊ីរ៉ង់​ចង់​ឲ្យ​ អ៊ីស្រាអ៊ែល​ចូល​រួម​​​បង្ការការ​​រីកសាយភាយ​ នៃអាវុធ​នុយក្លេអ៊ែរ

ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​ អ៊ីរ៉ង់​ លោក Hassan Rouhani ​បាន​​ថ្លែង​​សុន្ទ​រកថា​​​​ប្រាប់​អង្គការ​សហ​ប្រជា​ជាតិ​អំពី​ការ​​​រំសាយ ​​អាវុធ​​នុយ​ក្លេអ៊ែរ​​ ដើម្បី​អំពាវ​នាវ​ឲ្យ​ អ៊ីស្រាអ៊ែល​ចូល​រួម​ក្នុង​សន្ធិសញ្ញា​សកល​ស្តី​អំពី​ការ​​បង្ការការ​​ រីកសាយភាយ​ ​អាវុធ​នុយក្លេអ៊ែរ។

​ ​​​​​​​​​លោក Hassan Rouhani ​ មាន​ប្រសាសន៍​ថា ប្រទេស​អ៊ីស្រាអ៊ែល​ គួរ​​​​​​តែ​ការស្ដុក​​អាវុធ​នុយក្លេអ៊ែរ​​​​របស់​ខ្លួន ក្រោម​ការ​គ្រប់​គ្រង​របស់​អន្តរជាតិ។

​ប្រធានាធិបតី​ថ្មី​របស់​ ប្រទេស​អ៊ីរ៉ង់​រូប​នេះ ​ក្នុង​ពេល​ថ្មីៗ បាន​ប្រាប់​​​កាសែត​អាម៉េរិក​មួយ​ថា ​លោក​ចង់​​​បាន​​កិច្ច​ព្រម​ព្រៀង​​មួយ​ស្តី​អំពី​កម្ម​វិធី​​នុយ​ក្លេអ៊ែរ​ ​របស់​ទីក្រុង  Tehran ​​ក្នុង​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ដើម្បី​​​​​បន្ធូរភាព​តាន​តឹង​ក្នុង​​ទំនាក់​ទំនង​រវាង​អ៊ីរ៉ង់ និង​​សហរដ្ឋ​អាម៉េរិក។

តាម​រយៈ​អ្នក​បក​ប្រែ  ​​​​​​​​​​លោក Hassan Rouhani ​  មាន​ប្រសាសន៍​ថា ​​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​អន្តរជាតិ​ជិត​​បួន​ឆ្នាំ ដើម្បី​បង្កើត​តំបន់​គ្មាន​​​អាវុធ​នុយក្លេអ៊ែរ ក្នុង​មជ្ឈិមបូពានោះ បាន​បរាជ័យ។ លោក​ថា​​ប្រទេស​អ៊ី​ស្រាអ៊ែល គួរ​តែ​​​ចូល​រួម​​ក្នុង​សន្ធិសញ្ញា​សកល​នេះ ដោយ​មិន​បង្អង់​ពេល​បន្ត​ទៀត​ឡើយ៕​(Radio Australia)

Related Articles

Back to top button
Close
Close