ការអភិវឌ្ឍ gender នៅប្រទេសអូស្រ្តាលីនៅជួបបញ្ហានៅឡើយ
ការស្ទង់មតិមួយបានរកឃើញថា មានតែក្រុមហ៊ុនចំនួន១៦ទេ ក្នុងចំណោមក្រុមហ៊ុនកំពូលចំនួន២០០ នៅប្រទេសអូស្រ្តាលីបំពេញការងាររបស់ខ្លួនបានតាមស្ដង់ដារ ដោយមានបុគ្គលិកប្រុសស្រីធ្វើការ។
អង្គការ ដែលមានឈ្មោះថា Women on Boards បានផ្ដល់ចំណាត់ថ្នាក់ដល់ក្រុមហ៊ុននានាពាក់ព័ន្ធនឹងបញ្ហា មានដូចជា តំណាងស្រ្តីនៅក្នុងផ្នែកដឹកនាំ និងគ្រប់គ្រង ការលើកកម្ពស់ស្រ្តីភេទ និងការងារដែលផ្ដល់ពេលវេលាបត់បែនដើម្បីសម្រួលដល់ស្រ្តីភេទ ក៏ដូចជាការឈប់សម្រាកមាតុភាពដោយបានបៀវត្សរ៍។
ក្រុមហ៊ុនដែលបានទទួលចំណាត់ថ្នាក់ខ្ពស់រួមមាន ធនាគារ Commonwealth ក្រុមហ៊ុនទូរគមនាគមន៍ Telstra និងក្រុមហ៊ុន Stockland និង Woolworths ។
លោកស្រី Claire Braund នាយិកាប្រតិបត្តិនៃអង្គការ Women on Boards និយាយថា ក្រុមហ៊ុនចំនួន៣១បានបង្ហាញនូវការអនុវត្តតាមគោលការណ៍មូលដ្ឋាន យេនឌ័រចម្រុះ ក្នុងកម្រិតតិចតួចណាស់ ឬអត់សោះតែម្ដង៕(Radio Australia)