ធនាគារដ៏ធំអាម៉េរិករងការពិន័យយ៉ាងធ្ងន់ធ្ងរ លើការរំលោភច្បាប់មូលបត្រអាម៉េរិក
និយ័តករអាម៉េរិក និងអង់គ្លេសបានផាកពិន័យធនាគារដ៏ធំមួយរបស់អាម៉េរិកឈ្មោះ JP Morgan ជាទឹកប្រាក់ប្រមាណ ៩៦០ លានដុល្លារ ចំពោះការខាតបង់ដែលបណ្តាលមកពីពាណិជ្ជករម្នាក់ដែលមានងារ ថាជា “ ត្រីបាឡែនទីក្រុងឡុង “។
ធនាគារ JP Morgan បានសារភាពថាបានបំពានច្បាប់មូលធនបត្ររបស់សហរដ្ឋអាម៉េរិក តាមរយៈការធ្វើពាណិជ្ជកម្ម ដែលបណ្តាលឲ្យមានការខាតបង់យ៉ាងហោចណាស់ ប្រាំមួយពាន់លានដុល្លារ ។
គណៈកម្មការរូបិយប័ណ្ណនិងមូលធនបត្រសហរដ្ឋអាម៉េរិកបាន ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការគ្រប់គ្រង់គណនេយ្យរបស់ធនាគារ JP Morgan មានការខ្វះខាតយ៉ាងខ្លាំង។ រីឯអាជ្ញាធរត្រួតពិនិត្យដំណើរការហិរញ្ញវត្ថុអង់គ្លេសបានឲ្យដឹង ថាការបរាជ័យរបស់ធនាគារនេះមានសភាពធ្ងន់ធ្ងរយ៉ាងខ្លាំង ហើយអាចបំផ្លាញទំនុកចិត្តរបស់វិនិយោគិននៅក្នុងទីផ្សារហិរញ្ញវត្ថុ អង់គ្លេស។
និយ័តករអង់គ្លេសបានឲ្យដឹងថា កាលពីដើមឆ្នាំមុននេះ ធនាគារJP Morganបានលាក់បាំងទំហំនៃការខាតបង់ទាំងនោះ៕(Radio Australia)