សុខ រក្សា ក្លាយជាថៅកែហាងលក់គ្រឿងក្លែម ក្រោមមន្ទិលស្នេហ៍កុលដាវី
ភ្នំពេញ៖ តារាចម្រៀងមុខខ្មែរអង្គរលោកសុខ រក្សាដែលទើបតែហក់មកនៅទ្រនំថ្មីក្នុងផលិតកម្មសាន់ដេរ នៅថ្ងៃទី១៨កញ្ញានេះហាងលក់គ្រឿងក្លែមផឹកស៊ីដ៍ថ្មីសន្លាងរបស់លោកចាប់ផ្តើមដំណើរការ ស្របពេល ដែលលោកនិងនាងកុលដាវីល្បីថាស្រលាញ់គ្នាបេះមិនដាច់រហូតចំណាយលុយរកស៊ីជាមួយគ្នាទៀតផង។
លោកសុខរក្សាតារាចម្រៀងសំឡេងផ្អែម រូបនេះបានចំណាយដើមទុនច្រើនសន្ឋឹកបើកមុខជំនួញថ្មីមួយធ្វើជាថៅកែហាងផ្ទាល់ខ្លួនយ៉ាងក្រឡឺមបន្ទាប់ពីរំកិលខ្លួនចូលសិល្បៈជាយូរមក.តារាចម្រៀងរូបនេះកំពុងតែជាប់ឈ្មោះជាលោកថៅកែហាងពេញមាត់ស្របច្បាប់ហើយដោយបានចំណាយពេលកែកុនបរិស្ថាននានាក្នុងផ្ទៃដីដ៍ធំល្មមមួយយូរថ្ងៃមក។
មហាជនដែលដឹងរឿងសុខ រក្សាបើកហាងនេះគេម្នាក់ៗគិតថាដើមទុនទាំងនេះគឺជាការរួមគ្នាជាមួយនាងកុលដាវីខ្លះជាមិនខានព្រោះអីរវាងលោកនិងតារាយេរៗរូបនេះធ្លាប់បង្ហើបប្រាប់អ្នកសារព័ត៌មានច្បាស់ៗថាចូលហ៊ុនគ្នាបើកមុខជំនួញដូចជាបើកមុខរបរវង់តន្ត្រីសម័យនិងបើកជាបៀហ្គាឌិន ។
កំលោះសុខរក្សាបានគូសបញ្ជាក់ប្រាប់ថាការពិតហាងបើកនេះគឺលោកមិនចង់ផ្សព្វផ្សាយឮដល់អ្នកកាសែតទេតែនេះពិតជាចៃដន្យដឹងច្បាស់មែនព្រោះលោកហៅតែអ្នកស្គាល់ជិតដិតៗឲ្យទៅចូលរួមប៉ុណ្ណោះ។តារាចម្រៀងដែលធ្លាប់ជ្រកក្រោមផលិតកម្មរស្មីហង្សមាស រូបនេះបានប្រាប់ទៀតថាហាងរបស់លោកមានទីតាំងនៅម្តុំទួលទំពួង ។ហាងរបស់លោកដែលចាប់បើកនេះគឺអត់បានអញ្ជើញជាសំបុត្រហៅភ្ញៀវតាមបែបបថអីទេពោលហៅភ្ញៀវតាមតែរយៈទូរស័ព្ទច្រើនជាងហើយលោកក៍មិនដឹងថាមានអ្នកសិល្បៈចូលរួមប៉ុន្មាននាក់ទេគ្រាន់តែលោកខលទាក់ទងទៅមិត្តសិល្បៈច្រើនតាមជាក់ស្តែងរួមហើយ។លោកបន្តថាមុខជំនួញថ្មីនេះលោកបានចុះកុងត្រាជួលដីគេបើកដល់៨ឆ្នាំដោយរំពឹងថាមានអតិថិជនគាំទ្រជាបន្តបន្ទាប់ហើយរាល់សេវាផ្សេងៗលោកពិតជាគិតថ្លៃឲ្យសមរម្យដូចបណ្តាហាងដ៍ទៃដើម្បីរក្សាតួលេខអតិថិជនឲ្យកាន់តែសម្បូរបែប៕ ស.រ/Cambodia News