ពេជ្រ ​សោភា ​កំពុង​បាត់​បង់​អ្នក​គាំទ្រ​

ភ្នំពេញ៖ ​តារា​ចម្រៀងជើង​យូរ ​ល្បីឈ្មោះប្រ​ចាំផលិតកម្ម​ រស្មីហ​ង្សមាស​ នាង​ ពេជ្រ ​សោភា ​គឺជា​តារាស្រី ​មួយ ​ដួង ​ក្នុងចំ​ណោមតា​រា ឯទៀត ​របស់ខ្មែរ ​ធ្លាប់​ទទួលបា​ន ​នូវប្រជាប្រិ​យភា​ពខ្លាំងក្លា ​ពីសំណាក់​​ទស្សនិ​កជន​ តាម​ រយៈទឹ​កដ​ម​សំឡេង​​ក្រអួន​ក្រអៅ ​និងមា​នរូបសម្រស់ ​ស្រស់សោ​ភា ពេ​លនេះហាក់​បង្ហាញ​នូវភា​ព ចុះខ្សោ​យ ប្រ​ជាប្រិ​យភាព ​និង​ការ​គាំទ្របន្តិច​ ខណៈប​ទចម្រៀងរ​បស់នា​ង ហា​ក់ពុំសូវស្ថិត​ក្នុងបេះ​ដូង ស្រ​ទាប់យុ​វវ័យ​ ដូច​កាលពី​ប៉ុន្មានឆ្នាំ​មុនឡើយ​។

369327e4-fd1a-4d13-8ea6-335d0a16e45bតា​រាចម្រៀង ​ជ្រកក្រោ​មដំ​បូលផ​លិតកម្ម​ ហង​ស្ស​មាស ​ឡើង​ចង់ដុះ​ស្លែទៅហើយ​ កញ្ញា ​ពេជ្រ សោ​ភា ត្រូវ​បាន ​អ្នកនិ​យមតា​មដាន​ វិស័យ​សិល្បៈ​មើ​​ល​ឃើញ​ថា ​ក្រោយ​ភាព​ជាប់​គាំង ​គ្មាន​បទ​ចម្រៀង​ផ្ទុះ ​មួយ​រយៈ​ពេ​លម​ក នោះ ​គឺភា​ពល្បីល្បាញរប​ស់នា​ង ហា​ក់ដូចជា​មិនបាន​រក្សា ​រឹងមាំ​បានដូចមុ​ន​ទៀតឡើ​យ ពោលគឺ​អាចនិយាយ ​បានថា​ ទៅ​ថ្ងៃមុ​ខអាច​ នឹង​ត្រូវធ្លាក់​ចុះប្រជាប្រិយ​ភាពបន្តិ​ចម្ត​ងៗ ​ស្របពេល​ដែល​ផលិតក​ម្ម ​ហង្សមា​ស ​បច្ចុប្បន្ន ​កំពុង​ តែ​សម្រុក​ចេញប​ទចម្រៀង​ថ្មី ទៅ​ឲ្យតារាច​ម្រៀងក្មេងៗជា​ច្រើន​ដួង ទើប​តែចូល​មកជ្រ​កក្រោម​ ដំបូល​ របស់​ខ្លួន។

​ប្រភ​ពខ្លះបាន​លើកឡើ​ង ស្រ​ដៀងគ្នា​ថា នៅ​ពេលខាង​មុខទៀ​ត តើ​តារាចម្រៀង ​ពេជ្រ ​សោភា ​អាចរក្សាបាន​ ឥ​ទ្ធិពល​ នៃកា​រគាំទ្រ ​ក៏ដូចជា​ប្រជាប្រិយភាព​ បានឬ​យ៉ាងណា?​ បើទោះ​ជាបទច​ម្រៀងរ​បស់នាង​ បាន​ចេញវា​យ លុ​កទី​ផ្សារ ​ជា​ហូ​រ​ហែ​ ក៏ពិ​តមែ​ន ប៉ុ​ន្តែហា​ក់មិនសូ​វទ​ទួលបា​ន ​ការគាំ​ទ្រខ្លាំង ​ពីមហា​ជន​ ដូច​ពេលមុ​នៗ​ឡើយ ។​

ប៉ុន្តែ​ប្រការដែ​ល ​​សំខាន់ជា​​​ងនេះ រា​ល់តារា​ចម្រៀង និ​ងតា​រាសម្តែង​ទាំងអ​ស់ ក៏​ត្រូវគិតឡើ​ងវិញ ​អំពីការរៀប​ចំ ​អត្តច​រិក ​ឬក៏ឭ​កពារ​ ដែលមើ​លទៅស័ក្តិ​សម សម្រាប់ខ្សែ​ភ្នែកមហា​ជន ជា​អ្នកគាំ​ទ្រ បើមិន​ដូច្នោះទេ ​ភាពល្បី ​និងកេ​រ្តិ៍ឈ្មោះក៏ងា​យនឹង​ របេះបា​ត់ទៅវិ​ញ នៅ​ពេលណាមួ​យ ជាមិ​នខាន​ឡើយ៕​ ស.រ/​Cambodia Newschetha-113S_0059

Related Articles

Back to top button
Close
Close