របាយការណ៍អង្គការសហប្រជាជាតិបង្ហាញថាស៊ីរីបានប្រើអាវុធគីមី
ការស៊ើប អង្កេតធ្វើឡើងដោយអង្គការសហប្រជាជាតិដែលគេបានទន្ទឹងរង់ចាំនោះ បានសន្និដ្ឋានថា ឧស្ម័នស៊ីរីន ត្រូវបានគេប្រើប្រាស់ដើម្បីវាយប្រហារទៅលើតំបន់ដែលគ្រប់គ្រងដោយ ក្រុមប្រឆាំងនៅទីក្រុងដាម៉ាស ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤០០នាក់ កាលពីខែមុន។
អ្វីដែលអង្គការសហប្រ ជាជាតិបានបញ្ជាក់នេះ គឺជាការវាយប្រហារដោយប្រើអាវុធគីមីដ៏អាក្រក់បំផុតក្នុងពិភពលោក ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ។ លោក បាន គីម៉ូន អគ្គលេខាធិការអង្គការសហប្រជាជាតិ បានហៅអំពើនេះថាជាឧក្រិដ្ឋកម្មសង្រ្គាម ទោះបីជាលោកមិនបានលើកឡើងថាតើនរណាជាអ្នកប្រព្រឹត្តក៏ដោយ។
អ្វី ដែលយើងមានក្នុងដៃគឺព័ត៌មានកាន់តែលម្អិតពីការវាយប្រហារកាលពី ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៣ ហើយប្រទេសអង់គ្លេស, សហរដ្ឋអាម៉េរិក និងបារាំងបាននិយាយរួចជាស្រេចហើយថារបបលោកអាសាដជាអ្នកទទួលខុស ត្រូវចំពោះអំពើព្រៃផ្សៃនេះ៕ (Radio Australia)