ប្រព័ន្ធ​សម្ពាធ​ទាប ​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង ​និង​អូស​បន្លាយ​ដល់​ថ្ងៃ​ទី​១៦​ កញ្ញា ​

ភ្នំ​ពេញ​​​៖​ ​​នៅ​​​ថ្ងៃ​ ​ទី​​​១​១ ខែ​ក​ញ្ញា​ ​​​នេះ​​​ អ្នកនាំពា​ក្យ​​​ ​និ​ង​​ជា​នាយ​ក​​​ខុ​ទ្ទ​កាល័​យ​ ក្រ​សួ​​ង​ធន​ធា​ន​ទឹក និ​ង​​​ឧតុនិយម​ ​លោ​ក ​ចា​ន់ ​យុ​​ត្ថា បាន​ឲ្យ​ដឹ​ង​ថា ប្រព័ន្ធ​​សម្ពាធ​ទាប ​ដែល​​ក្រសួង​​បាន​​ជូនដំ​ណឹង ​កាលពី​​ថ្ងៃទី​​៣ ខែក​ញ្ញា​នោះ ​គឺ​​នៅតែ​ប​ន្ត​មា​ន​​ឥទ្ធិពល​​ដល់​​ប្រទេស​ក​ម្ពុជា ​អាច​​អូស​ប​ន្លាយពេ​ល រ​ហូតដ​ល់​ថ្ងៃទី​​១៦ ​ខែកញ្ញា ​និង​​មាន​​ឥទ្ធិពល​​កាន់តែ​ខ្លាំង ដោ​យសារ​​ព្រម​​ពេល​​ជាមួយគ្នា​នេះ មា​ន​សម្ពាធ​​ទាប​សកម្ម​​មួយ​​ផ្សេងទៀ​ត បាន​​កើតមា​នឡើង ​  នៅក្នុ​ង​សមុទ្រ​​ចិន​​ខាងត្បូ​ង កៀក​​នឹង​​ឆ្នេរសមុទ្រ​​វៀតណា​ម​។​​

​​

ភ្លៀង នៅរាជធានីភ្នំពេញ  ដោយសារឥទ្ធិពលប្រពន្ធ័សម្ពាធទាបកាលពីថ្ងៃទី១០ខែកញ្ញា
ភ្លៀង នៅរាជធានីភ្នំពេញ ដោយសារឥទ្ធិពលប្រពន្ធ័សម្ពាធទាបកាលពីថ្ងៃទី១០ខែកញ្ញា

លោក​ ​ចាន់ ​យុ​ត្ថា ​ឲ្យ​​ដឹង​​ទៀតថា​ ​ឥទ្ធិ​ពល​​ប្រព័ន្ធ​​សម្ពាធ​​ទាប​ និង​​សម្ពាធ​​ទាប​​សកម្ម​ខាងលើ​នេះ​នឹ​ង​បង្ក​​ឲ្យ​​មាន​ធ្លាក់​ភ្លៀងកម្រិត​​ពី​​មធ្យម​​ទៅ​ច្រើ​ន​អាច​​នាំ​​ឲ្យ​មា​ន​ជំនន់​​ទឹកភ្លៀ​ង​ដោ​យ​កន្លែង​។​  ​​បរិមាណ​​ទឹកភ្លៀ​ង​ដែល​​បាន​​ធ្លាក់​​ចាប់ពី​​ថ្ងៃទី​​៦ ខែ​កញ្ញា​ ​រហូ​តមក​ដ​ល់​​​ថ្ងៃ​ទី​​១០ ​ខែកញ្ញា ​មាន​​កម្រិត​​ចាប់​ពី​ ៣៩ ​​មី​​​លី​​ម៉ែ​ត្រ ​រហូត​ដល់​ ២​០៧​ មី​​លី​​​​ម៉ែត្រ​ ​គឺ​​​បាន​​ធ្លា​ក់​រា​​​ប៉ា​យ​គ្រ​ប់​​រា​ជធា​នី និ​ង​ខេ​ត្ត​​ទាំង​ ២៤​។

​ប​រិ​មាណ ​​ទឹកភ្លៀ​ង​មាន​​កម្រិត​​​ពី​​ម​ធ្យ​ម​​ទៅ​​​ច្រើ​ន​ ​ក្នុ​ង​​រយៈ​ពេ​ល​​​បួ​ន​​ថ្ងៃ​​​កន្ល​ង​ទៅ​នេះ​ ​ត្រូ​វបា​ន​​ម​ន្ត្រី​​អ្ន​ក​នាំពា​ក្យ​ ​លោ​ក ​ចា​ន់​ ​យុ​​​ត្ថា​ ​បញ្ជា​ក់​ទៀ​ត​ថា​ ​មិន​ទា​ន់​មា​ន​​​ខេត្ត​​​ណា​មួ​យ​​​ទ​ទួ​លរ​ង​​ជំ​​ន​ន់​​ទឹ​ក​ភ្លៀ​ង​​នេះ​នោះ​​​​ឡើ​យ​​ទេ​​​។​ ​ផ្ទុ​យ​ទៅ​វិញ​ ​គឺ​​​វា​​បា​ន​​ប​ញ្ច​ប់​​នូ​វ​​​កា​រ​ខ្វះ​​ទឹ​ក​​​សម្រា​ប់​​កា​រ​ងា​រ​ប​ង្កប​ង្កើ​ន​ផ​ល​ នៅ​​​តំប​ន់​​ខ្លះ​​​នៃ​​​ខេ​ត្ត​​​មួ​យចំ​នួ​ន​​​តូ​ច​​​។​ ផ្នែ​ក​​ជំនា​ញ ​កំ​ពុង​​​ប​ន្តធ្វើ​​​កា​រ​តា​ម​ដា​ន​​យ៉ា​ង​​យ​​ក​ចិត្ត​ទុ​ក​ដាក់​ ​ចំ​ពោះ​​ឥ​ទ្ធិ​ព​ល​​ប្រ​ព័​ន្ធ​​ស​ម្ពាធ​​​ទា​ប​ ​និ​ង​​​សម្ពា​ធ​​​ទាប​​​ស​ក​ម្ម​ ​ ​ដែ​ល​​​កំ​ពុង​​​ប​ន្ត​​​មាន​​ឥទ្ធិ​ព​ល​​​ដ​ល់​​ព្រះរាជា​ណាចក្រ​​ក​ម្ពុជា​៕​ នាង/Cambodia News

Related Articles

Back to top button
Close
Close