សមត្ថ​កិច្ច​ត្រៀម​ខ្លួន ​ក្នុង​ការ ​ការ​ពារ​សន្តិ​សុខ ​អំទ្បុង​មហា​បាតុក​ម្ម​លើក​ទី​២​

ភ្នំ​ពេញ​៖ នៅ​អំ​ទ្បុង​មហា​បាតុកម្មអហិង្សា​លើក​ទី​២​ របស់​គណបក្ស​​សង្គ្រោះ​ជាតិ ដែល​គ្រោង​ធ្វើ​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​១៧ ខែ​កញ្ញា នៅ​ទីលាន​ប្រជាធិប​តេយ្យ កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ត្រៀមខ្លួន​ជាស្រេច ក្នុង​ការការពារ​សន្តិ​សុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ។​

Cam1លោក ខេង ទី​តូ អ្នកនាំពាក្យ​កង​រាជ​អាវុធ​ហត្ថ​​លើ​ផ្ទៃ​ប្រទេស បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​​ថា សមត្ថ​កិច្ច​កងរាជអាវុធហត្ថ មាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុង​ការ​បង្ការ​មិន​ឲ្យ​មាន​ការផ្ទុះ​ហិង្សា​​ណាមួយ ក្នុង​អំ​ទ្បុង​មហា​បាតុ​កម្ម​អហិង្សា ដែល​បន្ត​ទាមទារ​ឲ្យ​បង្កើត​គណៈ​កម្មកា​រឯក​រាជ្យ ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​​​នៃ​ការបោះឆ្នោត​។

លោកបន្តថា កងរាជអាវុធហត្ថ បាន​ត្រៀម​រថយន្ត​ពន្លត់​អគ្គិភ័យ រថយន្ត​​សង្គ្រោះ​បន្ទាន់ និង​ឧបករណ៍​​ទប់ស្កាត់ សម្រាប់​គ្រប់​កាលៈ​ទេសៈ​។ កម្លាំង​កង​រាជ​ធ​អាវុធហត្ថ នឹង​ត្រូវ​ដាក់​ពង្រាយ​នៅតាម​ទីតាំង​សំខាន់ៗ និង​ទីកន្លែង​ដែល​បាតុករ​ប្រមូលផ្តុំ​។

លិខិត​ជូនដំណឹង​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃ​ទី​១០ ខែ​​កញ្ញា ផ្ញើ​ជូន​សាលា​រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ថា មហា​បាតុ​កម្មអហិង្សា ចាប់ផ្តើម​នៅ​ម៉ោង៧​ព្រឹក ពី​​​​ថ្ងៃទី​១៥ រហូត​ដល់​​ថ្ងៃ​ទី​១៧ ខែ​​កញ្ញា​។ កម្មវិធី​មហា​​បាតុកម្ម មានដូច​ជា ការសម្តែង​​មតិ​​របស់​​បាតុករ ការសម្តែង​សិល្បៈ ចម្រៀង និង​​ការ​​បញ្ចាំង​ខ្សែ​ភាព​យន្ត​​ឯកសារ ការ​​អង្គុយ​​ស្ងៀម​ស្ងាត់ ព្រម​​ទាំង​ការ​ស្នាក់​នៅ នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ​។​

​គួររំលឹកថា មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​លើកទីមួយ កាលពី​ថ្ងៃ​សៅរ៍ ទី​៧ ​ខែ​កញ្ញា ដែល​ដឹកនាំ​ដោយ​ប្រធាន និង​អនុប្រធាន​គណបក្ស លោក សម រង្ស៊ី និង​លោក កឹម សុខា មាន​អ្នក​ចូលរួម​ជាង​៣​ម៉ឺន​​នាក់​។ មហា​បាតុកម្ម​នេះ ​បាន​ប្រព្រឹត្តទៅ​ដោយ​សន្តិវិធី​៕ Cambodia News

Related Articles

Back to top button
Close
Close