បក្ស​ប្រឆាំង​ដើរ​ចេញ​ពី​សវនា​ការ​នៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ​

ភ្នំពេញ៖ កាល​ពី​ព្រឹក​ថ្ងៃទី០៦ ខែកញ្ញា ​​នេះ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​បើក​សវនាការ​ជា​សាធារណៈ​លើ​បណ្តឹង​បដិសេធ​លទ្ធផល​បោះ​ឆ្នោត របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កណ្តាល ដែល​ជា​បណ្តឹង​ចុង​ក្រោយ​របស់​គណបក្ស​ប្រឆាំង​នេះ ខណៈ​ពេល​បក្ស​ប្រឆាំង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ ក្នុង​ការ​ធ្វើ​មហាបាតុកម្ម​នៅ​ថ្ងៃ​សៅរ៍​ ស្អែក​នេះ។

​មន្ត្រី គ.ជ.ប បើកកញ្ជប់សុវត្ថិភាព«ក» នៅមណ្ឌលខេត្តកណ្តាល។
​មន្ត្រី គ.ជ.ប បើកកញ្ជប់សុវត្ថិភាព«ក» នៅមណ្ឌលខេត្តកណ្តាល។

នៅ​ក្នុង​សវនាការនេះ​ តំណាង​គណបក្ស​ប្រឆាំង​បាន​សម្រេច​ដើរ​ចេញ ពី​សវនាការ ដោយ​បាន​ធ្វើ​ការ​អះអាង​ថា មិន​មាន​ជំនឿ​លើ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដែល​នឹង​កាត់​ក្តី​ផ្តល់​យុត្តិធម៌​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ​។

គូរបញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ពាក្យ​បណ្តឹង ចំនួន ១៥ ទៅ​កាន់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដើម្បី​ជំទាស់​នឹង​សេចក្តី​សម្រេច​របស់​ គ.ជ.ប។ ប៉ុន្តែ ​ស្ថាប័ន​កំពូល​បិទ​ផ្លូវ​តវ៉ា​លើ​បណ្តឹង​​​បោះឆ្នោត​​មួយ​នេះ បាន​សម្រេច​ដូច​នឹង​ គ.ជ.ប ដែរ ដោយបាន​​ច្រាន​ចោល​បណ្តឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ប្តឹង​សុំ​ឲ្យ​មាន ​ការ ​ផ្ទៀង​ផ្ទាត់​តួលេខ​និង​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ និង​តម្កល់សេចក្តីសម្រេច គ.ជ.ប ទុក​ជា​បាន​ការ​ទាំង​អស់។

យោងតាម​ប្រក្រតិទិននៃ​ការបោះឆ្នោត ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មាន​រយៈពេល​តែ ២០ ថ្ងៃ​ប៉ុណ្ណោះ​សម្រាប់​ការ​ដោះ​ស្រាយ​ ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត មុន​នឹង​ គ.ជ.ប ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ជា​ផ្លូវការ នៅ​ថ្ងៃ​អាទិត្យ ទី ០៨ ខែ​កញ្ញា ឆ្នាំ​២០១៣​នេះ។

ពោល​គឺ សវនាការ​ថ្ងៃ​នេះ​គឺជា​ថ្ងៃ​ដោះ​ស្រាយ​បណ្តឹង​ចុង​ក្រោយ​ បិទ​ផ្លូវ​តវ៉ា ដែល​គណបក្ស​សង្រ្គោះ​ជាតិ ពុំ​មាន​ហេតុ​ផល​ផ្លូវ​ច្បាប់​ទៀត​ទេ ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​បោះ​ឆ្នោត កាល​ពី​ថ្ងៃទី ២៨ កក្កដា៕ Cambodia News

Related Articles

Back to top button
Close
Close