ក្រសួងធនធានទឹកអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នជំនន់ទឹកភ្លៀង
ភ្នំពេញ៖ យោងតាមសេចក្តីជួនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃទី៥ ខែកញ្ញាខាងមុខនេះនឹងមានប្រព័ន្ធសម្ពាធទាបមួយកើនឡើងនៅអាង ទន្លេមេគង្គក្នុងប្រទេសថៃ និងប្រទេសឡាវ។
នៅ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៣ ប្រព័ន្ធសម្ពាធទាបខាងនេះនឹងរំកិលចុះមកទិសខាងត្បួង និងអូសកាត់ពីលិចទៅកើតលើភាគកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា ត្រង់ខេត្តកំពង់ធំ។
ស្ថិតក្នុងលក្ខណៈបែបនេះត្រូវបាននាយកខុទ្ធការល័យក្រសួងធនធាន ទឹក និងឧតុនិយម លោកចាន់ យុត្ថា អះអាងថា ប្រទេសកម្ពុជានឹងមានទឹកភ្លៀងធ្លាក់រាយប៉ាយច្រើនស្ទើរ ទូទាំងប្រទេស ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣ និងអាចបង្កឲ្យមានជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ និងនៅខេត្តមួយចំនួន ដូចជាខេត្តនៅតាមបណ្តាតំបន់ខ្ពង់រាប តំបន់ទំនាបកណ្តាល និងតំបន់មាត់សមុទ្រជាដើម។
ទាក់ទិនហ្នឹងស្ថានភាពប្រឈមនឹងជំនន់ទឹកភ្លៀងបែបនេះក្រសួង ធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជនត្រូវបង្កើនការយកចិត្តទុកដាក់អោយបានខ្ពស់ ដើម្បីចៀសវាងបាននៅគ្រោះថ្នាក់ផ្សេងៗដែលកើតមានឡើងជាយថាហេតុ៕ Cambodia News