នៅអូស្រ្តាលីមានការចង់កាត់បន្ថយករណីរម្លូតកូនតាមរយៈវិធីពន្យារកំណើតរយៈពេលយូរ
អ្នកជំនាញខាងវេជ្ជសាស្រ្តមួយក្រុម និយាយថា ប្រទេសអូស្រ្តាលីអាចកាត់បន្ថយអត្រានៃករណីរម្លូតកូនបានតាមរយៈការ លើកទឹកចិត្តឲ្យស្រ្តីប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតរយៈពេលយូរ។
ទិន្នន័យបានពីសហរដ្ឋអាម៉េរិកបង្ហាញថាមានវិធីសាស្រ្ត ពន្យារកំណើតជាច្រើនទៀត ដូចជាការដាក់បញ្ចូលឧបករណ៍ក្នុងខ្លួនឬការចាក់ថ្នាំ ដែលមានប្រសិទ្ធិដល់ទៅ២០ដងលើសមធ្យោបាយដទៃរួមទាំងការលេប ថ្នាំ ដើម្បីទប់ស្កាត់ការមានផ្ទៃពោះដោយមិនបានគ្រោងទុក។
នៅ ក្នុងលិខិតមួយដែលចុះផ្សាយក្នុងទស្សនាវដ្ដីសុខភាព Medical Journal លោកស្រីបណ្ឌិត Kirsten Black ពីសកលវិទ្យាល័យក្រុងស៊ីដនីយ៍ ថ្លែងថា ការយល់អំពីវិធីសាស្រ្តពន្យារកំណើតមានប្រសិទ្ធភាពយូរអង្វែង នៅមានកម្រិតទាប ដោយសារតែស្រ្តីខ្វះការអប់រំអំពីវិធីសាស្រ្តទាំងនេះ។
“For the new devices there is good evidence that they don’t impact of long-term fertility, and they’re suitable for use in women who haven’t had children. So it’s just really a case of advising women about the benefits of these methods and also helping them to understand that they’re safe”.
លោកស្រី បានមានប្រសាសន៍ថា សម្រាប់ឧបករណ៍ថ្មីៗ មានភស្ដុតាងល្អណាស់ដែលថាវានឹងមិនប៉ះពាល់ដល់លទ្ធភាពបង្កកំណើត ទៅថ្ងៃមុខឡើយ ហើយវិធីសាស្រ្តទាំងនេះគឺសមប្រកបទៅនឹងស្រ្តីដែលមិនទាន់មានកូន។ ដូច្នេះវាគ្រាន់តែការណែនាំអំពីផលប្រយោជន៍នៃវិធីសាស្រ្តទាំង នេះ ជាមួយនឹងជួយពន្យល់ឲ្យពួកគេបានយល់ថាការប្រើប្រាស់ វិធីសាស្រ្តទាំងនេះ គឺមានសុវត្ថិភាព៕ (Radio Australia)