នូវែលហ្សេឡង់​អះអាង​ថាគ្មាន​ហានិភ័យ​ផលិត​ផល​ទឹក​ដោះ​គោ​ដូច​ការ​បារម្ភ​នោះ​ទេ

រដ្ឋាភិបាល​នៃប្រទេស​នូវែលហ្សេឡង់​ និយាយថា ផលិតផល​ធ្វើ​ពីទឹក​ដោះ​គោ​ដែល​បាន​ធ្វើ​ឲ្យ​ពិភពលោក​មាន​ការ​ភ័យ​ខ្លាច​​ កាលពី​ដើម​ខែ​សីហា​នេះ​ មិន​ដែល​មាន​ផ្ទុក​មេរោគ​​​បង្ក​ឡើង​ដោយ​អាហារ​ខូច​គុណភាព​នោះ​ទេ។

ក្រសួង ​ទទួល​បន្ទុក​ឧស្សាហកម្មវត្ថុធាតុ​​ដើម​របស់​ប្រទេស​នេះ​ និយាយថា លទ្ធ​ផល​នៃការ​ធ្វើ​តេស្ត​នានា​​ទៅលើ​ផលិត​ផល​​សង្ស័យ​របស់​​ក្រុម​ហ៊ុនដ៏​ ធំ​ដែល​មាន​ឈ្មោះ Fonterra នោះ​ បង្ហាញ​ឲ្យ​ឃើញ​នូវ​អ្វី​ផ្សេង​ដែល​មិន​អាច​បង្ក​បញ្ហា​សុខភាព​ដូច​ការ​ បារម្ភ​នោះទេ។

គួរ​រំលឹកថា​កាលពី​ដើម​ខែ​នេះ ក្រុមហ៊ុន Fonterra ​ដែល​បាន​ស្នើសុំ​ការ​បញ្ឈប់​ដោះដូរ​ទំនិញ​នោះ បាន​ទទូច​សុំជា​បន្ទាន់​​ឲ្យ​មាន​ការបង្ហាញ​លទ្ធ​ផល​នៃ​ការ​​ធ្វើ​តេស្ត​​ ដើម្បី​ទប់​ទល់​នឹង​ពាក្យ​ចចាមអារ៉ាម​គ្មាន​ភស្ដុតាង​នៅ​តាម​ទីផ្សារ។

ប្រទេស ​មួយ​ចំនួន​ដូច​ជា ចិន រុស្ស៊ី និង​ស្រីលង្កា សុទ្ធ​តែ​បាន​ដាក់​បម្រាម​បណ្ដោះអាសន្ន​ទៅលើ​ការ​នាំ​ចូល​ផលិតផល​មួយ​ចំនួន​ និង​ប្រទេស​ខ្លះ​ហាម​ទាំង​ស្រុង​​​ពី​ក្រុម​ហ៊ុន Fonterra ។ ចំណែក​​ឯ​ប្រទេស​ដទៃ​ទៀត​ក៏​បាន​​រឹតបន្ដឹង​ការ​ត្រួត​ពិនិត្យ​ផលិតផល​របស់​ ក្រុមហ៊ុន​មួយ​នេះ​ដែរ៕ (Radio Australia)

Related Articles

Back to top button
Close
Close