អាជ្ញាធរចិននឹងធ្វើការផាកជនដែលនោមនៅក្រៅចានបង្គន់សាធារណៈ
ការផាកពិន័យនឹងត្រូវអនុវត្ត ទៅលើជនណា ដែលនោមខាងក្រៅចានបង្គន់ ក្នុងបន្ទប់ទឹកសាធារណៈ នាទីក្រុង Shenzen ដែលជាទីក្រុងស្ថិតនៅភាគខាងត្យូងនៃប្រទេសចិន។
សេចក្តី ព្រាងនៃបទបញ្ញត្តិមួយនេះត្រូវបានផ្សព្វផ្សាយដោយ ពុំមានបញ្ជាក់ឲ្យបានច្បាស់ថាតើបរិមាណទឹកនោមដែល កំពប់ប៉ុន្មានដែលត្រូវធ្វើការផាកពិន័យនោះឡើយ ។
អ្នកប្រើ បណ្តាញសង្គម Weibo របស់ប្រទេសចិន បានធ្វើការមាក់ងាយយ៉ាងខ្លាំង លើចំណាត់ការនេះ ហើយមានការយល់ឃើញថា អ្នកត្រួតពិនិត្យ ជាច្រើនអ្នកនឹងត្រូវគេដាក់ពង្រាយដើម្បីត្រួតពិនិត្យសកម្មភាព ទាំងនោះ៕ (Radio Australia)