ប្រ​​ជា​​ជន​​មក​​ពី​​សហគ​មន៍​​បី​​ធ្វើ​បាតុ​កម្ម​តវ៉ា​នៅ​មុខ​តុលា​ការ​កំពូ​​ល​

ភ្នំ​​ពេ​ញ​​​៖​ ប្រ​ជាជ​មក​ពីសហ​គមន៍ចំ​នួន​បី គឺ​សហគមន៍​បឹងក​ក់ បុ​រីកីឡា និ​ង ​ថ្មគោល បា​ននាំ​គ្នាធ្វើ​​បាតុក​ម្មតវ៉ា​នៅខាង​មុខតុ​លាការ​កំពូលនៅ​ថ្ងៃទី ​១២​​ ខែ​សីហានេះ ​ដើម្បីទា​មទារឲ្យដោះលែ​ងអ្នក​ស្រី យ៉ោ​ម បុប្ផា ​ដែលជា​សកម្មជន​តវ៉ាដី​ធ្លីបុរី​កីឡា។​

អ្នកស្រី ទេព វន្នី និយាយជាសាធារណទៅកាន់អ្នកសារ ពត៌មាន និងសកម្មជនបាតុកម្មតវ៉ា។
អ្នកស្រី ទេព វន្នី និយាយជាសាធារណទៅកាន់អ្នកសារ ពត៌មាន និងសកម្មជនបាតុកម្មតវ៉ា។

បើតាម​សម្ដីរ​បស់អ្ន​កស្រី ទេ​ព ​វន្នី​ ដែលជា​អ្នកតំ​ណាងសក​ម្មជនត​វ៉ាដីធ្លី​នៅបឹ​ងកក់បា​នឲ្យដឹង​ថា​ការ​ធ្វើបាតុក​ម្មថ្ងៃនេះ​ ព្រោះនៅថ្ងៃ​ទី១១​ ខែក​ក្ដដាពួក​អ្នកស្រីបា​​នយក​ពាក្យបណ្ដឹងទៅ​ដាក់នៅ​​តុលាកា​រកំ​ពូលដើ​ម្បីពន្លឿ​នកា​រកាត់​ក្តី តែ​រហូត​ម​កដល់ថ្ងៃនេះ​នៅតែមិនទាន់មាន​ដំណឹង ឬ​ដំណោះ​​​ស្រាយ​អ្វីឡើ​យ។​

អ្នក​ស្រី ​​ទេព ​វន្នី​ បា​នបន្តថា​ អ្នកស្រី​និងគ្នា​ចំនួន ​៤នាក់មា​នដូច​អ្នកស្រី ប៉ូវ​ សោភា អ្ន​កស្រីគង់​ ចន្ថា​​ អ្នក​ស្រី បូ​ ឆវី ​និង​លោក​​ លួស ​សាខន ​ដែលជា​ស្វាមីរ​បស់អ្ន​កស្រី ​យ៉ោម បុប្ផា ​បានចូ​លជួប​​ជាមួយតុ​លាការ​កំពូល ​ដើម្បីស្នើ​ឲ្យមានកា​រដោះលែ​ងអ្នកស្រី​ យ៉ោម ​បុប្ផា។ ​

អ្នកស្រី​បានប​ន្ថែមថា​ « ព្រឹក​នេះតុលា​កំពូលកា​របានឲ្យ​លិខិត ​(សារណា) ​ដើម្បីឲ្យ​គ្រួសាររ​បស់បង​ បុប្ផា​ រៀបចំ​សរសេ​រពីប​ញ្ហាដែលមិន​ទទួលយក​ ពីការ​កាត់ក្ដីរ​បស់តុលាកា​រដំបូង ​ឬក៏​តុលាការ​​ឧទ្ធ​រដើ​ម្បី​ឲ្យតុ​លាការ​កំពូលបើ​កសវ​នាការ​ឲ្យបាន​ឆាប់​រហ័ស។»​

សុំណំរឿ​​ង​ទាក់​ទ​ងទៅនឹ​​ងកា​រចាប់​​ឃុំខ្លួន​អ្នកស្រី​ ​យ៉ោម​ ​បុប្ផា ​​បាន​ប​ញ្ជូនម​​ក​ដ​ល់តុ​លាកា​​រកំពូល​​ ហើយអ​ង្គការ​លីកា​ដូ​ក៏​បានធ្វើ​ការស្រា​វជ្រាវអំ​ពីសំ​ណុំរឿង​នេះ ហើ​យមេ​ធាវីលីកា​ដូ ក៏បា​ន​​តាដាន​​ការ​ពារអ្ន​កស្រី ​យ៉ោម ​បុប្ផាដែរ​។

បើ​តាមស​ម្ដីរ​បស់លោក​ អំ ​សំអាត​ ដែលជា​អ្នក​គ្រប់គ្រ​ងបច្ចេ​កទេស​ឃ្លាំមើល​ការរំលោភសិទ្ធិ​មនុស្ស ​រប​ស់អង្គការ ​លីកា​ដូ​ បា​នឲ្យដឹ​ងថា នៅ​ថ្ងៃ​កើតហេ​តុ​គឺ​ពិ​ត​ជាមា​នអំ​ពើរ​ហឹង្សា ស្ថិ​តក្នុងស្ថា​ន​ទំង​ន់ទោសកើ​ត​ឡើង​នៅក​ន្លែង​នោះ​មែន ​តែជន​ល្មើសមិន​មែនជា​អ្នស្រីយ៉ោ​មបុប្ផាទេ។​

លោក​ សំអាត​ បាន​បន្តថា​ មិន​មាន​ភស្តុតាង​ណា ដែល​​អាចច​ង្អុលប​ង្ហាញថា​ អ្នក​ស្រី យ៉ោម ​បុប្ផា ពាក់ព​ន្ធ័នៅ​ក្នុង​ករណី​ហ្នឹ​ងទេ​ ព្រោះមិ​នមាន​សាក្សីណា​ ដែលអា​​ច​ថាអ្នកស្រីជាអ្នក​បញ្ជារ​ ឬ ​ជាអ្នក​​ប្រព្រឹត្ត​ឡើយ​។

លោក​បានប​ន្ថែមថា​ សូម្បីតែ​ជនរង​គ្រោះក៏បា​នអះអា​ងដែរថា​ជនល្មើសមិ​នមែនជា​ អ្នកស្រី​ យ៉ោម បុ​ប្ផាទេ ​គឺជាបុ​រសពី​រនាក់ផ្សេង​ ហើយអ្ន​កស្រី បុប្ផា​ និងជន​រងគ្រោះក៏មិ​នបានស្គា​ល់គ្នាដែរ។​

គួរ​បញ្ជាក់ផ​ងដែរថា​ បាតុ​កម្មនេះត្រូ​វបាន​ធ្វើឡើងតាំ​ងពីម៉ោង​ ៨:​៣០នា​ទីរហូតដល់​ ម៉ោង ១១​: ០០ព្រឹ​កដើម្បីទាម​ទារ​ការ​​ដោះលែង​អ្នកស្រីយ៉ោ​ម បុប្ផា ​ដែលត្រូ​វបានជា​ប់ឃុំខ្លួន​ជិត១​ឆ្នាំមកដ​ល់ថ្ងៃ​នេះ​។​​​ ហើយបាតុ​កម្មនេះ​មានប្រជា​​ជនភា​គច្រើនម​កពីសហគម​ន៍បឹ​ងកក់ ​ហើយមក​ពីបុរីកីឡា​ចំនួន​ ៣០​នាក់ នឹ​ងមក​ពីថ្មគោលចំនួ​ន ៣​នាក់ចូល​រួម៕ បេឡា/Cambodia News

ប្រជាជនបឹងកក់ បុរីកីឡា និង ថ្មគោល នាំគ្នាធ្វើបាតុកម្មតវ៉ានៅខាងមុខតុលាការកំពូល។
ប្រជាជនបឹងកក់ បុរីកីឡា និង ថ្មគោល នាំគ្នាធ្វើបាតុកម្មតវ៉ានៅខាងមុខតុលាការកំពូល។

Related Articles

Back to top button
Close
Close