មនុស្សចាស់អាយុលើស ៦៥ឆ្នាំ ច្រើនខ្វះឈាម
សុខភាព៖ លទ្ធផលស្រាវជ្រាវរបស់ពួកអ្នកវិទ្យាសាស្ត្រអាមេរិក បានបង្ហាញថា មនុស្សចាស់អាយុលើ៦៥ឆ្នាំ ច្រើនត្រូវខ្វះឈាម ហើយរឿងនេះអាចធ្វើឲ្យកើនហានិភ័យបាត់ការចងចាំ ។ស្ថានភាពខ្វះ ឈាមទូទៅនៅមនុស្សចាស់ ហើយកើតឡើងនៅ ២៣% នៃមនុស្សអាយុ៦៥ឆ្នាំឡើង។
ក្នុងការ ស្រាវជ្រាវថ្មី មនុស្ស ២៥៥២នាក់ អាយុពី ៧០-៧៩ឆ្នាំ បានត្រូវវិភាគអំពីស្ថានភាពខ្វះឈាម ពោលគឺមានកម្រិតកោសិកាឈាមក្រហមទាប ហើយក៏ឆ្លងកាត់ការពិសោធន៍អំពីការចងចាំ និង ការត្រិះរិះយល់ដឹងដោយញាណក្នុងរយៈពេល១១ឆ្នាំ ។ ចំណោមនេះ មនុស្ស ៣៩៣នាក់ ត្រូវខ្វះឈាមតាំងពីពេលចាប់ផ្តើមស្រាវជ្រាវ តែដល់ពេលបញ្ចប់ការស្រាវជ្រាវ មនុស្ស៤៤៥នាក់ (ប្រមាណ១៨% ក្នុងចំណោមសរុប) ត្រូវបាត់ការចងចាំ ។
តាមការសង្កេតឃើញថា អ្នកខ្វះឈាមនៅពេលចាប់ផ្តើមស្រាវជ្រាវមានការប្រឈមត្រូវបាត់ ការចងចាំខ្ពស់ជាង ៤១% ប្រៀបនឹងអ្នកមិនខ្វះឈាម ។ ទំនាក់ទំនងនេះ នៅដដែល ក្រោយពេលពិនិត្យមើលកត្តាផ្សេងៗដូចជាអាយុ ពូជសាសន៍ ភេទ និងកម្រិតសិក្សា ៕ វត្តី/Cambodia News