នាយករដ្ឋ​មន្រ្តី​​អូស្រ្តាលី​បាន​ប្រកាស​ បន្ថែមភាសា​កូរ៉េ​នៅក្នុងកម្មវិធីសិក្សា​បើ​លោក​ឈ្នះ​ឆ្នោត

នាយករដ្ឋ ​មន្រ្តី​​អូស្រ្តាលី​បាន​ប្រកាស​បន្ថែមភាសា​កូរ៉េ​នៅក្នុងបញ្ជី​ភាសា​នៃ​ កម្មវិធីសិក្សា​បើ​​គណបក្ស​​ Labor ​របស់លោក​ឈ្នះ​ឆ្នោត។

លោក​ខេវិន រ៉ាដ្ដ​​​បានធ្វើ​ការ​ប្រកាស​បែបនេះ​ នៅពេល​លោក​​​ជួបនឹង​សិស្ស​​​កូរ៉េ​ដែលកំពុងតែ​សិក្សា​ភា​សា​អង់គ្លេស នៅ​ទីក្រុង​ស៊ីដនីយ៍។

រដ្ឋាភិបាល ​​​សហព័ន្ធ​បានបង្កើត​នូវ​ភាសា​សំខាន់ៗ​រួចទៅហើយ​​សម្រាប់​សាលារៀន​ ដោយនៅក្នុង​ចំណោម​ភាសា​ទាំងនោះ​មាន​ភាសា​​ជប៉ុន ចិន ឥណ្ឌូណេស៊ី​ និង​ហ៊ីន​ឌី នៃ​ដែល​ប្រើនៅ​ប្រទេស​ឥណ្ឌា៕ (Radio Australia )

Related Articles

Back to top button
Close
Close