វៀតណាមចេញច្បាប់រឹតបន្តឹងការប្រើប្រាស់អ៊ិនធើរណិត

ប្រទេស​វៀតណាម​​បានដាក់ចេញនូវ​ច្បាប់​មួយ​ ហាមប្រាម​អ្នក​​ប្រើ​អ៊ិនធើរណិត​​មិនឲ្យ​ធ្វើ​​ការ​ធ្វើ​ពិភាក្សា​​ ព្រឹត្តិការណ៍​​បច្ចុប្បន្ន​នៅតាម​បណ្ដាញ​សង្គម។

សហរដ្ឋ​អាម៉េរិក បាន​បង្ហាញ​នូវ​ការ​បារម្ភ​ទៅនឹង​ដំណឹងនេះ។

នៅ ​ប្រទេស​វៀតណាម​ រដ្ឋាភិបាល​​​ត្រួតពិនិត្យ​គ្រប់​យ៉ាង​ទៅលើ​​ព័ត៌មាន​​អ្វី​ខ្លះ​​ ប្រជាពលរដ្ឋ​​គប្បី​ទទួល​តាម​ទូរទស្សន៍ វិទ្យុ និងសារ​ព័ត៌មាន​។

ច្បាប់​ថ្មីនេះ​តាមមើលទៅ​ទំនងជា​ការ​ពង្រីកអំណាចរបស់​រដ្ឋាភិបាល​​ក្នុងការ​​គ្រប់​គ្រង​​អ្នក​ប្រើ​បណ្ដាញ​សង្គម។

ច្បាប់នេះ ​ចែងថា​ សេវា​តាម​អ៊ិនធើរណិត​មានដូចជា Facebook និង ​Twitter គួរតែ​សម្រាប់​ការ​ផ្ដល់​និង​ប្តូរ​ព័ត៌មាន​​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ។  យ៉ាងណាមិញ គេ​មិនដឹងច្បាស់​ឡើយ ថា​តើ​រដ្ឋាភិបាល​វៀតណាម នឹង​អនុវត្ត​ច្បាប់នេះ​ ដោយ​របៀបណា។

ស្ថាន​ទូត​អាម៉េរិក​​នៅ​ក្រុងហាណូយ​បានដាក់ចេញ​នូវ​សេចក្ដី​ថ្លែង​ប្រកាសមួយ​ បង្ហាញនូវ​កង្វល់​​យ៉ាងជ្រាល​ជ្រៅ។

Google និង Facebook ​ក៏បានព្រមាន​​ឲ្យដឹង​ផងដែរ​នូវ​ផល​វិបាក​ស្មុគស្មាញ ពាក់​ព័ន្ធ​​​នឹង​សិទ្ធិ​សេរីភាព​​ក្នុងការ​បញ្ចេញ​មតិ៕ (Radio Australia)

Related Articles

Back to top button
Close
Close