អូស្រ្តាលីនឹងដាក់ចេញនូវផែនការ សេដ្ឋកិច្ចថ្មីក្នុងអាទិត្យនេះ
រដ្ឋាភិបាលអូស្រ្តាលីនឹងដាក់ចេញនូវ ផែនការសេដ្ឋកិច្ចថ្មីនៅក្នុងសប្ដាហ៍នេះ ដោយរួមទាំងការការត់បន្ថយថវិកាចំណាយថែមទៀត ដើម្បីបង្វែរថវិកានោះមកចាយវាយលើគម្រោងថ្មី ក៏ដូចជាការទូទាត់ទៅនឹងការចុះថមថយចំណូលរបស់រដ្ឋាភិបាល។
គណៈកម្មាធិការវិសោធនកម្មការ ចំណាយនៅក្នុងគណៈរដ្ឋមន្រ្តីសហព័ន្ធបានជួបប្រជុំកាលពីព្រឹក មិញនេះដើម្បីរិះរកវិធីសន្សំសំចៃប្រាក់ថែមទៀត ក្នុងគោលបំណងបង្វែរថវិកាទាំងនោះទៅទ្រទ្រង់ការចំណាយលើយន្តការដោះ ស្រាយបញ្ហាអ្នកស្វែងសុំសិទ្ធិជ្រកកោននៅប៉ាពួនូវ៉ែលហ្គីណេ។
លោក Chris Bowen រដ្ឋមន្រ្តីផែនការថវិកាអូស្រ្តាលីនិយាយថា រដ្ឋាភិបាលនឹងធ្វើការប្រកាសឲ្យដឹងអំពីលទ្ធផលនៃការប្រជុំនេះ នាពេលឆាប់ៗនេះហើយ។
លោកហៅការ កាត់បន្ថយការចំណាយទាំងនោះថាជាវិធានការទទួលខុសត្រូវ ដែលនឹងមិនធ្វើឲ្យប៉ះពាល់ដល់ការងារ ឬដំណុះសេដ្ឋកិច្ចនោះទេ។
យ៉ាងណាមិញ គណបក្សប្រឆាំងកំពុងតែធ្វើការវាយប្រហារទៅលើការចំណាយរបស់ រដ្ឋាភិបាល ដោយបានបើកយុទ្ធនាការចោទរដ្ឋាភិបាលថាបានចាយលុយខ្ជះខ្ជាយ៕(Radio Australia)