កម្ពុជាស្ថិតក្នុងចំណោម​ប្រទេសដែលមានកុមារ​ស្លាប់ដោយសារលង់​ទឹកច្រើនជាងគេ

របាយ​ការណ៍​ចេញ​ដោយ​អង្គការ​យូនីសេហ្វ និង​សហព័ន្ធ​ដើម្បី​សុវត្ថិ​ភាព​កុមារ បាន​រក​ឃើញ​ថា ការ​ស្លាប់​​ដោយ​សារ​ការ​លង់​ទឹក​បាន​ក្លាយ​ជា​មូល​ហេតុ​ចម្បង​គេ​ដែល​បណ្តាល​ឲ្យ​កុមារ​ស្លាប់​នៅ​តាម​ផ្នែក​ខ្លះ​នៃ​តំបន់​អាស៊ី។

គឺ​មាន​ចំនួន​ច្រើន​ជាង​ការ​ស្លាប់​ដោយ​សារ​ជំងឺ​កញ្ជ្រិល ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង​ ជំងឺ​ក្អក​មាន់ ជំងឺ​តេតាណូស ជំងឺខាន់​ស្លាក់​ និង​ជំងឺ​របេង​ទាំង​អស់​រួម​គ្នា​ទៅ​ទៀត​។

អង្គការ​អូស្ត្រាលី​មួយ ដែល​ផ្តល់​ការ​អប់​រំ​ពី​សុវត្ថិភាព​ក្នុង​ទឹក​មាន​ឈ្មោះ​ថា Royal Life Saving Society កំពុង​ជួយ​ប្រទេស​បង់​ក្លាដេស​ដើម្បី​បង្កើត​កម្មវិធី​ទប់​ស្កាត់​ការ​ស្លាប់​ដោយ​សារ​ការ​លង់​ទឹក៕

Related Articles

Back to top button
Close
Close