មាន​ភាព​មិន​ប្រក្រតី​ កើត​​​ឡើង ​ក្នុង​អំឡុង​ការ​បោះ​ឆ្នោត​នីតិ​កាល​ទី៥ ​

ភ្នំពេញ៖ ​កាលពី​ព្រឹកថ្ងៃទី២៩ ខែកក្កដា ​នេះ បន្ទប់ស្ថានការណ៍ ថ្ងៃ​បោះ​ឆ្នោត​ឆ្នំា​២០១៣ ដែល​មាន អង្គការមួយចំនួន បានចូលរួមឃ្លាំមើលការបោះឆ្នោត ជ្រើស​តាំង​តំណាងរាស្រ្ត នីតិកាល​ទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅនោះ បាន​បង្ហាញ​ថា មានភាពមិនប្រក្រតី មួយ​ចំនួនបាន​កើត​ឡើង។

បន្ទប់ស្ថានការណ៍ ថ្ងៃបោះឆ្នោតឆ្នំា២០១៣
បន្ទប់ស្ថានការណ៍ ថ្ងៃបោះឆ្នោតឆ្នំា២០១៣

ភាពមិនប្រក្រតីទាំងនោះ រួមមាន ការបោះឆ្នោត របស់ប្រជាពលរដ្ឋមានតែ ៦៨​ភាគ​រយ ខណៈ​ដែល​ប្រជាពលរដ្ឋ ភាគ​ច្រើន​បំផុត បាន​នាំ​គ្នា​ទៅ​បោះ​ឆ្នោត បញ្ហា​ទឹក​ថ្នាំ​អាច​លុប​ជ្រះ ដោយ​មិន​ចាំ​បាច់​ប្រើ​ប្រាស់ សារធាតុគីមី, បញ្ហា​បញ្ជី​ឈ្មោះ​បាត់​ឈ្មោះ និង​មាន​អ្នក​បោះ​ជំនួស, បញ្ហាខុសគ្នា ដោយ​​ឃើញឈ្មោះនៅលើ អនឡាញ ប៉ុន្តែ​មិន​ឃើញ​នៅការិយាល័យបោះឆ្នោត និង​នៅ​តាម​មណ្ឌល​​ធំៗ​មួយ​ចំនួន ដែល​មាន​អ្នក​បោះ​ឆ្នោត ច្រើន ដែលភាពមិនប្រក្រតីនេះ បាន​ជះ​ឥទ្ធិ​ពល​ខ្លំាង នៅ​មណ្ឌល​ទំាង​នោះ​ ទៅនឹងចំនួនអាសនៈ។

ពាក់ព័ន្ធនឹងមិនប្រក្រតី នៃបញ្ជីឈ្មោះបោះឆ្នោតនេះដែរ បន្ទប់ស្ថានការណ៍ ក៏​បាន​អំពាវ​នាវ ឲ្យ​គណៈ​កម្មាធិការ ជាតិរៀបចំការបោះឆ្នោត ធ្វើការដោយបើកចំហ ដោយ​សហការជាមួយ អង្គការសង្គមស៊ីវិល ដើម្បីបញ្ជាក់ពី តម្លាភាព នៃ​ការ​បោះ​ឆ្នោត​នេះ៕ Cambodia News

Related Articles

Back to top button
Close
Close