គ.ជ.ប អំពាវនាវដល់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផ្តល់​ព័ត៌​មាន​ពី​ការ​បោះ​ឆ្នោត​ឲ្យ​បាន​ត្រឹម​ត្រូវ ​និង​មិន​លម្អៀង​

ភ្នំ​ពេញ​៖ កាល​ពី​​ថ្ងៃទី២៣ ខែកក្កដា​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ​បាន​ធ្វើ​ការ​អំពាវនាវ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដូចជា​ស្ថានីយ៍​វិទ្យុ ទូរទស្សន៍ និង​អង្គការ​នានា ឲ្យ​ផ្តល់​ព័ត៌មាន​ឲ្យ​បាន​ត្រឹម​ត្រូវ​មិន​លំអៀង និង​ដោយ​មាន​ការ​ថ្លឹង​ថ្លែង ព្រម​ទាំង​ជៀសវាង​ការ​ប្រើប្រាស់​ភាសា​ញុះញង់ ឬ​វាយ​ប្រហារ​គ្នា។

លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប
លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប

ជាមួយ​គ្នា​នេះ គ.ជ.ប ក៏​បាន​ធ្វើ​ការ​អំពាវនាវ​ផង​ដែរ​ដល់​គ្រប់​ស្ថានីយ៍៍​វិទ្យុ ទូរទស្សន៍ និង​​អង្គការ​នានា ត្រូវ​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ទាំង​ស្រុង​នូវ​ព័ត៌មាន ឬ​ការ​ឃោសនា​ដែល​ពាក់​ព័ន្ធ​ដល់​គណបក្ស​នយោបាយ​ណាមួយ​ក្នុង​រយៈ​ពេល​២៤ម៉ោង មុន​ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត ពោល​គឺ​នៅ​ថ្ងៃទី២៧ និង​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០១៣។

ជាចុង​ក្រោយ គ.ជ.ប បាន​បញ្ជាក់​ថា ក្នុង​ករណី​ដែល​មាន​ការ​ប្រព្រឹត្ត​ល្មើស​​នឹង​ករណី​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​នោះ​នឹង​ត្រូវ​ពិន័យ​តាម​ច្បាប់​ស្តីពី​ការ​ បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត៕ Cambodia News

Related Articles

Back to top button
Close
Close