សត្វ​​អ​សិ​រពឹស​​កំពុង​​បង្ករ​​គ្រោះ​ថ្នាក់​​ដល់​​ពល​រដ្ឋ​​នៅ​​ស្រុក​​ថ្ម​ពួក ​និង​​ស្រុក​​ស្វាយ​ចេក​​

សារព័ត៌មាន​ Cambodia News/

បន្ទាយមានជ័យ​ (១៣ តុលា ២០១៦) ៖ គិត​មកទល់ពេលនេះ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ក្នុងស្រុក​ថ្មពួក និង​ស្រុក​ស្វាយ​ចេក ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ត្រូវបាន​រងគ្រោះ​ដោយ​សត្វ​អ​សិ​រពឹស​។​ ជាក់ស្តែង​កាលពី​ថ្ងៃទី​១១ តុលា ឆ្នាំ​២០១៦ មាន​បុរស​ម្នាក់​​ត្រូវ​ពស់​ស្រកា​ចាស់​ចឹក នៅ​ចំណុច​ភូមិ​បន្ទាយឆ្មារ​ត្បូង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក​។​

លោក ដុំ វិ​ចិត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ថ្មពួក​បាន​ឲ្យ​ដឹងថា បុរសរងគ្រោះ​ដែល​ត្រូវ​ពស់​ស្រកា​ចាស់​ចឹក​មានឈ្មោះ ឡី ឡើយ អាយុ​៥២​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ​។ បុរសរងគ្រោះ​ត្រូវ​ពស់​ចឹក​ខណៈ​កំពុង​ដើរ​ចាប់​ត្រី​តាម​ស្រះ ប៉ុន្តែ​ដោយ​សារ​​ក្រុមគ្រូពេទ្យ​ជួយសង្គ្រោះ​ទាន់ ជនរងគ្រោះ​បាន​រួច​ផុតពី​សេចក្តីស្លាប់​។​

​គួរ​បញ្ជាក់ថា នៅក្នុង​ស្រុក​ថ្មពួក និង​ស្រុក​ស្វាយចេក បើ​គិត​ចាប់​ពីមុន​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​រហូតមកដល់​ពេលនេះ គឺមាន​ប្រ​ជា​ពល​រដ្ឋ​ចំនួន​២៨​នាក់​ហើយ​ដែល​រងគ្រោះ​ដោយ​ពស់​ចឹក ហើយ​ជនរងគ្រោះ​សុទ្ធតែ​បាន​សង្គ្រោះ​ទាន់ពេលវេលា នៅ​មន្ទីរពេទ្យ​៕

4

Related Articles

Back to top button
Close
Close