អូស្រ្តាលីស្វាគមន៍សំណើរបស់ ឥណ្ឌូណេស៊ីដែលចង់ឲ្យមាន សន្ធិសញ្ញាអាស៊ីប៉ាស៊ីហ្វិក
អូស្រ្តាលីស្វាគមន៍សំណើមួយរបស់ ឥណ្ឌូណេស៊ី ដែលចង់ឲ្យមានសន្ធិសញ្ញាអាស៊ីប៉ាស៊ីហ្វិកធំទូលាយនៃ សហប្រតិបត្តិការនិងសន្តិភាព។
លោក Marty Natalagawa រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ីបានលើកនូវសំណើរបស់លោកសាឡើង វិញ ក្នុងការចង់ឲ្យមានសន្ធិសញ្ញាមួយដើម្បីរារាំងនូវអ្វីដែលលោកហៅថា សង្រ្គាមត្រជាក់ថ្មី ឬក៏ការផ្ទុះឡើងនៃទំនាស់ នៅអាស៊ីបូព៌ា។
លោកថា ការផ្លាស់ប្ដូរនៃអំណាចភូមិសាស្រ្តនយោបាយបានជំរុញឲ្យមានការ មិនទុកចិត្តគ្នាកាន់តែខ្លាំងនៅក្នុងចំណោមប្រជាជាតិទាំងពួង ហើយទំនាស់ដែនទឹក ក៏អាចនាំឲ្យមានសង្រ្គាមផងដែរ។
រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ីរូបនេះលើកឡើងថា មិនថាចិន ឬសហរដ្ឋអាម៉េរិក ឬក៏ប្រទេសដទៃទៀត ឡើយ គឺពួកគេត្រូវមានចំណែកក្នុងការធានាឲ្យបាននូវស្ថិរភាពជាប់ជានិច្ចនៅ ក្នុងតំបន់។
រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីវិញបានថ្លែងថា សំណើរបស់ឥណ្ឌូណេស៊ីមានសារៈសំខាន់ណាស់៕ (Radio Australia)