ធ្វើ​ចិត្ត​ឱ្យ​ល្អ​ពេល​ជិត​សម្រាល​កូន​ទើប​ជា​ការ​ប្រសើរ​

Cambodia News/

Cam2សុខភាព​៖ នៅពេលដែលស្ត្រីមាន​ផ្ទៃពោះ​ជិត​ដល់ពេល ​សម្រាល ​​​មិនត្រូវ​ធ្វើឱ្យ​មានការ​ខ្វាយខ្វល់​ចិត្ត​កាន់​តែ​ច្រើន​ដូចជា បារម្ភ​ថា​តើ​យើង​អាច​ទ្រាំ​ឈឺពោះ​បានទេ​? សម្រាល​យ៉ាងម៉េច​ទៅ​ហ្ន៎​? កូន​នឹងមាន​សុខ​ភាពល្អ​រឹងមាំ​ដែរ​ទេ​? ​

ចំណុច​​នេះ​នឹងធ្វើ​ឱ្យ​ម្តាយ​មាន​ភាព​តានតឹង​ ខ្វា​យ​ខ្វាល់ គេង​មិន​លក់​ពេល​មាន​អ្វី​ប្រែប្រួល​ក្នុង​ខ្លួន​បន្តិចបន្តួច​ក៏​គិតថា​ ខ្លួន​ដល់ពេល​ត្រូវ​សម្រាលកូន​បែប​នោះ​នឹង​ធ្វើឱ្យ​សាច់ដុំ​រួញ​ខ្លួន​ការ​ សម្រាល​ក៏​កាន់តែ​ពិបាក​ឡើង​ថែម​មួយកំរិត​ទៀត​។ ​

ដូចនេះហើយ​ ​អ្នកជំនាញ​បាន​ណែនាំ​ថា បើ​ចង់​សម្រាលកូន​បាន​ងាយ​និង​មាន​សុវត្ថិភាព ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ធ្វើ​ចិត្ត​ឱ្យ​ស្រស់ស្រាយ​ត្រូវ​គិត​ក្នុង​ផ្លូវ​ ល្អ​ថា​អ្វីៗ​នឹង​កន្លងទៅ​យ៉ាង​រលូន​ល្អ​ព្រោះ​កន្លងមក​អ្នកធ្វើ​បានល្អ​ហើយ ​មានការ​ពិនិត្យ​ផ្ទៃពោះ​ជាប់លាប់​រាល់​ខែ និង​ធ្វើតាម​ការណែនាំ​របស់​គ្រូពេទ្យ​បានល្អ​។

អ្នក​គួរ​បន្ថយ​ភាព​តានតឹង​អារម្មណ៍​របស់ខ្លួន​ឱ្យបាន​ធូរស្រាល​ល្អ​ទើប​ ធ្វើឱ្យ​ការ​សម្រាល​ដំណើរ​ទៅ​យ៉ាង​រលូន​៕ ​វត្តី​

Related Articles

Back to top button
Close
Close