អាលី​ហ្សា​ ជួប​បញ្ហារ​ង្គោះរ​ង្គើ​ព្រោះ​ភ្លើង​ប្រ​ចណ្ឌ​

Cambodia News/

ព័ត៌មាន​កម្សាន្ត​/

ភ្នំ ​ពេញ៖ តារាសម្ដែង អ៊ុន​អាលីហ្សា ដែល​តែង​អះអាង​ពី​ចំណង​ស្នេហ៍​យល់​ចិត្ត​គ្នា​៥​ឆ្នាំ​និង​ពី​គម្រោង​ចូល​ រោងការ​មុន​ឆ្នាំ​២០១៣​នេះ ហាក់​កំពុង​ទទួល​សញ្ញា​បេះដូង​អវិជ្ជមាន​ខណៈ​ដែល​ព័ត៌មាន​លេច​ចេញ​មក​ថា នាង និង​សង្សារ​ជា​ថៅកែ​ហាង​កាហ្វេ​នោះ កំពុង​ជួប​បញ្ហា​រង្គោះរង្គើ​ព្រោះ​ភ្លើង​ប្រចណ្ឌ​។

Cam1ភាព ​ធូររលុង​នៃ​ចំណង​ស្នេហ៍​កន្លះ​ទសវត្សរ៍​របស់​តារាសម្តែង​រូបស្រស់​ សិចស៊ី​រូប​នេះ​និង​សង្សារ បាន​បង្ក​ឡើង​បន្ទាប់​ពី​រូបភាព​ស្រើបស្រាល​ស្រៀវសាច់​រវាង​នាង​និង​ តារាសម្តែង​ស្រករ​សាច់​ស​ដូច​កូន​ចិន​លោក​ចន អេឡិចហ្សូរ៉ា បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​។

យ៉ាងណា ជុំវិញ​រឿងរ៉ាវ​ដែល​កំពុង​ផ្ទុះ​ឡើង​និង​ក្លាយ​ជា​ការ​ចាប់​អារម្មណ៍​របស់​ មហាជន​គូស្នេហ៍​មួយ​គូ​នេះ​មិន​អាច​សុំ​ការ​បកស្រាយ​ឡើយ ខណៈ​លេខ​ទូរស័ព្ទ​ដែល​ធ្លាប់​ទំនាក់ទំនង​នោះ​មិន​អាច​ទាក់ទង​បាន​។

ប៉ុន្តែ ​ប្រភព​ដែល​ជិតដិត​នឹង​អ្នក​ទាំងពីរ​បាន​និយាយ​ថា​៖ «​សង្សារ​នាង​អន់ចិត្ត​អន់ថ្លើម​នឹង​ទង្វើ​បែប​នេះ​យ៉ាង​ខ្លាំង​ទើប​នាង​ ឆេះដុំ​។ នាង​មិន​ពេញ​ចិត្ត​នឹង​ការ​បន្ត​គ្នា​ចេញ​ផ្សាយ​រូបភាព​របស់​នាង​ទេ​ហើយ​នាង ​ក៏​មិន​ទាន់​ចង់​និយាយ​អ្វី​ទាំងអស់​ជុំវិញ​រឿង​នោះ​ដែរ​»។

ប៉ុន្តែ ​ជុំវិញ​រឿង​នេះ​ក៏​មាន​អ្នក​សិល្បៈ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ ឈ្មោះ បាន​បង្ហើប​ប្រាប់​ថា​៖ «​សង្សារ​នាង​ប្រចណ្ឌ​ខ្លាំង​ពេក។ ភាព​រង្គោះរង្គើ​រវាង​អាលីហ្សា​និង​ថៅកែ​ហាង​កាហ្វេ​នោះ​ទំនង​មិន​អាច​ សម្របសម្រួល​គ្នា​ឬ​ចូល​រោងការ​បាន​នៅ​ឆ្នាំ​នេះ​តាម​ការ​គ្រោងទុក​ទេ បើ​មើល​តាម​ស្ថានភាព​ពេល​នេះ»។

ប្រភព​នោះ​ក៏​បាន​លើក​ឡើង​បន្ថែម​ថា​៖ ​«អាលីហ្សា ទៅណា​មកណា​មិន​មាន​វត្តមាន​ថៅកែ​ហាង​កាហ្វេ​នោះ​ទៅ​ជាមួយ​ទេ។​ប៉ុន្តែ​គេ​ក៏ ​មិន​ឃើញ​នាង​បណ្ដើរ​ឬ​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ថ្មី​ណា​ម្នាក់​ដែរ​»។

បើ ​សិន​ជា​គូស្នេហ៍​នេះ​មិន​អាច​វិល​ទៅ​ផ្អែមល្ហែម​ដូចដើម​ហើយ​តោង​យក​ ផ្លូវ​ដើរ​ផ្សេង​គ្នា​មែន​នោះ មាន​ន័យថា អាលីហ្សា រង​ការ​បរាជ័យ​ស្នេហា​លើក​ទី​ពីរ​ហើយ ខណៈ​អំឡុង​ឆ្នាំ​២០០៩​នាង​ធ្លាប់​បរាជ័យ​ស្នេហា​ម្តង​រួច​ហើយ​ជា​មួយ​ តារាចម្រៀង​សេង រ៉ានុត បន្ទាប់​ពី​អតីត​ប្រុសស្នេហ៍​រូប​នោះ​រៀបការ​ជាមួយ​នារី​អាណិកជន​អូស្ត្រាលី ​ទាំង​បន្សល់​នូវ​ព័ត៌មាន​អាស្រូវ​ថា អាលីហ្សា និង សេង រ៉ានុត ធ្លាប់​ជួល​ផ្ទះ​រួមរស់​ជាមួយ​គ្នា​ដូច​ប្តីប្រពន្ធ​នៅ​ម្តុំ​ផ្សារ​ អូរបែកក្អម​កាល​ពី​ឆ្នាំ​២០០៧​នោះ​។

ដោយ​ឡែក ទាក់ទិន​នឹង​រូបថត​ស្រើបស្រាល​នោះ​លោក ចន អេឡិចហ្សូរ៉ា ដែល​ជា​តួអង្គ​ក្នុង​រូបភាព​ស្រើបស្រាល​ស្រៀវសាច់​ជាមួយ​កញ្ញា អាលីហ្សា បាន​និយាយ​ថា​៖ «រូបថត​ស្រើបស្រាល​នោះ​គឺ​នៅ​ក្នុង​ឈុត​សម្តែង​ភាពយន្ត​ទេ មិនមែន​ជា​លក្ខណៈ​ស្នេហា​ក្រៅ​ឆាក​ទេ»។

លោក​បកស្រាយ​ថា​៖ «រូប​នោះ​ថត​ពេល​លោក​កំពុង​តែ​សម្ដែង​រឿង​ «ព្រាយ​បាត​បល្ល័ង្ក» ជា​ខ្សែ​ភាពយន្ត​បែប​ជំនឿ​បាបបុណ្យ ដូច្នេះ​ក្នុង​សម័យ​នោះ​មិន​បាន​ស្លៀកពាក់​អ្វី​ជិត​ទេ​ស្រី​ៗ​ចោមពុង ឯ​ប្រុស​ៗ​វិញ​ដោះ​អាវ​រហូត​ហ្នឹង​»។

តារាសម្តែង​រូបសង្ហា​រូបនេះ​ក៏​ បាន​ឲ្យ​ដឹង​ដែរ​ថា រូបភាព​នោះ​លោក​គ្រាន់​តែ​ថត​លេង​ជាមួយ​អាលីហ្សា​ហើយ​គ្មាន​ចេតនា​បង្ហោះ​ ផ្គើន​ឌឺដង​អ្នក​ណា​ទេ​។ តែ​លោក​ក៏​មិន​ដឹង​ថា វា​ត្រូវ​បាន​គេ​យក​ទៅ​ផ្សាយ​យ៉ាង​ព្រោងព្រាត​រហូត​ធ្លាយ​ទៅ​ដល់​វេបសាយ​ បរទេស​នោះ​ដែរ​៕ ស.រ

Can3Cam4Cam2

Related Articles

Back to top button
Close
Close