អាម៉េរិកដាក់ទណ្ឌកម្មប្រឆាំងមន្រ្តីយោធាមីយ៉ាន់ម៉ាក្នុងការទិញអាវុធពីកូរ៉េខាងជើង
សហរដ្ឋអាម៉េរិកបានចាត់វិធានការ ដាក់ ទណ្ឌកម្មចំពោះមន្រ្តីយោធាជាន់ ខ្ពស់មួយរូបរបស់ប្រទេសមីយ៉ាន់ម៉ា ដោយសារតែបានធ្វើកិច្ចព្រមៀងទិញដូរអាវុធដែលជាការរឹងទទឹងនឹង សេចក្ដីសម្រេចរបស់អង្គការសហ ប្រជាជាតិ។
លោកឧត្តមសេនីយ៍យោធាឈ្មោះ Thein Htay បានរងការចោទប្រកាន់ថា បានទិញគ្រឿងសម្ភារៈយោធាពីប្រទេសកូរ៉េខាងជើង។
សហរដ្ឋអាម៉េរិកនិយាយថា ទណ្ឌកម្មនេះមិនផ្ដោតគោលដៅទៅលើរដ្ឋាភិបាលរបស់មីយ៉ាន់ម៉ាទេ។ រដ្ឋា ភិបាលមីយ៉ានិម៉ាឯណោះវិញបាននិយាយថាខ្លួនបានបញ្ចប់ការជួញ ដូរអាវុធជាមួយកូរ៉េខាងជើងហើយ។
ចំណែកឯក្រុមយុទ្ធនាការគាំទ្រ ប្រជាធិបតេយ្យដើម្បីប្រទេសមីយ៉ាន់ម៉ាមានមូលដ្ឋាននៅក្នុងប្រទេស អូស្រ្តាលី ដែលហៅថា Burma Campaign Australia និយាយថាបញ្ហានេះបានគូសបញ្ជាក់ឲ្យឃើញអំពីបញ្ហាដែលមាននៅ ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ២០០៨ ដែលក្នុងនោះចែងថាប្រធានាធិបតីនិងរដ្ឋសភារបស់មីយ៉ាន់ម៉ា គ្មានអំណាចថ្កោលទោសមន្រ្តីយោធាទេ៕(Radio Australia)