រដ្ឋា​ភិបាល​ថៃ​ទទួល​ការ​រិះ​គន់​ អំពី​គម្រោង​ទិញ​អង្ករ​ពី​ប្រជាពលរដ្ឋ

នាយក​រដ្ឋ​មន្ត្រី​ប្រទេស​ថៃ បាន​​ឈាន​បក​ក្រោយ​​មួយ​ជំហាន ទាក់​ទង​នឹង​ការ​សម្រេច​ចិត្ត​កាត់​​ថវិកាទិញ​អង្ករ​ពី​កសិករ។

កាល​ពី​២សប្តាហ៍​មុន​នេះ រដ្ឋា​ភិបាល​ថៃ​បាន​ប្រកាស​ថា​ខ្លួន​នឹង​កាត់​​​ថវិកា២០% ​ ​​ពី​ថវិកា​បង់​ទៅ​កសិករ​​ក្រោម​គម្រោង​កិច្ច​សន្យា​សម្រាប់​កសិកម្ម​ស្រូវ។ ​

​តាំង​ពី​ឆ្នាំ​២០១១ ​​ប្រទេស​ថៃ​បាន​ទិញ​អង្ករ​​ពី​កសិករ​ដោយ​ផ្តល់​​​ថវិកា 50%​ច្រើន​ជាង​​តម្លៃ​​ទីផ្សារ​​ ដើម្បី​​រួម​ចំណែក​​ខិត​ខំ​បង្កើន​ចំណូល​​​​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ តាម​ទី​ជន​បទ ដែល​ជាទូទៅ​គាំទ្រ​គណបក្ស​កំពុង​កាន់​អំណាច​នេះ។

​​អ្នក​រិះ​គន់​និយាយ​ថា គម្រោង​នេះ​ចំណាយ​ថវិកាច្រើន និង​ធ្វើ​ឲ្យ​មាន​អំពើ​ពុក​រលួយ។

នៅ​ពេល​ដែល​ប្រទេសថៃ ចាប់​ផ្តើម​ប្រមូល​​ទិញ​អង្ករ​ក្នុង​តម្លៃ​ខ្ពស់​លើស​ពី​តម្លៃ​ទីផ្សារ ប្រទេស​ឥណ្ឌា និង​ប្រទេស​វៀតណាម​បាន​នាំ​មុខ​ក្នុង​​នាម​ជា​អ្នក​លក់​​អង្ករ​​ទៅ​ក្រៅ​ ប្រទេស​នៅ​​លើ​ឆាក​អន្តរ​ជាតិ៕ (Radio Australia)

Related Articles

Back to top button
Close
Close