គ្រោះ​ធម្មជាតិ​នៅ​ប្រទេស​ចិន និង​ឥណ្ឌូណេស៊ី

តាំង​ពី​ចុង​សប្តាហ៍​មុន រហូត​មក​ដល់​ពេល​នេះ នៅ​ប្រទេស​ចិន មាន​មនុស្ស​យ៉ាង​តិច​ ៣៩នាក់ បាត់​បង់​ជីវិត​ដោយសារ​ទឹក​ជំនន់ និង​ការ​ច្រោះដី​។

ភ្លៀងបាន​​ធ្លាក់​​ជោគ​ជាំ នៅ​ភាគ​ខាង​ជើង និងភាគ​ខាង​ត្បូង​ឈាង​ខាង​លិច​ប្រទេស​នេះ

​អាជ្ញាធរ​ចិន បាន​ព្រមាន​​ថា​អាច​នឹង​មាន​​​ធ្លាក់​ភ្លៀង​​ធំៗ​​​បន្ថែម​ទៀត។

រីឯ ​នៅ​ប្រទេស​​​​​​​​​ឥណ្ឌូណេស៊ី មាន​សេចក្តី​រាយការណ៍​មក​ថា កុមារ​មួយ​ចំនួន​បាន​​​ស្លាប់​​នៅ​ក្នុង​វិហារសាសនា​អ៊ីស្លាម ​ដោយ​ការ​​រញ្ជួយ​ដី​មួយ ដែល​បានធ្វើ​ឲ្យ​វិហារសាសនា​អ៊ីស្លាម​​​រលំ​​បាក់ នៅឯ​ខេត្ត Aceh ។

​​កុមារ​ប្រមាណ​ជា ២០​នាក់​បាន​ជាប់​នៅ​ក្នុង​​វិហារសាសនា​អ៊ីស្លាម​ដែល​បាក់រលំ ក្នុង​បោះ​កុមារ​៦នាក់​បាន​បាត់​បង់​ជីវិត។

​ ​​​មជ្ឈមណ្ឌល​​ផ្នែក​គ្រោះ​អាសន្ន​ជាតិ និយាយ​ថា មនុស្ស​១៥០​នាក់​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​​ជន​រង​គ្រោះ ហើយ​បាតុភូត​រញ្ជួយ​ដី​នេះ បាន​ប៉ះពាល់​ដល់​លំនៅស្ថាន​ប្រមាណ​ជា​៣៥០ខ្នង៕ (Radio Australia)

Related Articles

Back to top button
Close
Close