មានពាក្យចចាមអារាមថា ស៊ុន ស្រីពេជ្រ ត្រូវជនមិនស្គាល់មុខបាញ់ប្រហារ
Cambodia News
ព័ត៌មានកម្រាន្ត
ភ្នំពេញ៖ មុននេះបន្តិចតារាចម្រៀងស្រគត់ស្រគុំក្នុងផលិតកម្មហង្សមាស នាង សុន ស្រីពេជ្រ បានទទួលរងនូវពាក្យចចាមអារាមថា នាងត្រូវជនមិនស្គាល់មុខបាញ់ប្រហារនៅខេត្តក្រចេះនៅវេលា ថ្ងៃត្រង់ ថ្ងៃទី២៦ មិថុនា ២០១៣។
គ្រា ន់តែទទួលដំណឹងនេះភ្លាម ក្រុមគ្រួសាររបស់នាង បានចេញមកបដិសេធទាំងបុកពោះចំពោះពាក្យចចាមអារាមខាងលើនេះ ប៉ុន្តែក្រុមគ្រួសាររបស់នាងបានទទួលស្គាល់ថា ស៊ុន ស្រីពេជ្រ ពិតជាបានចេញពីផ្ទះទៅសម្តែងនៅឯខេត្តប្រាកដមែន។
ក្រោយពីទ ទួលនូវពាក្យចចាមអារាមដ៏អកុសល្យនេះ អ្វីៗត្រូវបានត្រឡប់មកភាពដើមវិញ បន្ទាប់ពីម្ចាស់បទ អនុស្សាវរីយ៍ស្ទឹងតាតៃ រូបនេះបានបង្ហាញវត្តមានយ៉ាងក្រហេមដោយមិនមានអ្វីកើតឡើង រាំច្រៀងយ៉ាងសប្បាយក្នុងវេទិកាគណបក្សប្រជាជនកម្ពុជាក្នុងយុ ទ្ធនាការស្វែងរកសម្លេងឆ្នោតថ្ងៃដំបូងក្នុងខេត្តកំពង់ធំកាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៣ខាងមុខនេះ។
វត្តមាននេះបានបង្ហាញឲ្យ កាន់តែច្បាស់ថែមទៀតថា ស៊ុន ស្រីពេជ្រ មិនមានកើតឡើងដូចទៅនឹងពាក្យចចាមអារាមខាងលើនោះឡើយ ក្រោយពីក្រុមគ្រួសាររបស់នាងបានបដិសេធទាំងប្រហោងពោះប៉ុនកញ្ជើនោះរួ ចមក។
ក្រុមគ្រួសាររបស់នាង ស៊ុន ស្រីពេជ្រ បានឆ្លើយបំភ្លឺពាក់ព័ន្ធនឹងពាក្យចចាមនេះថា ស្រីពេជ្រមិនមានខ្មាន់កាំភ្លើងបាញ់ប្រហារមកលើកនាងនោះឡើយ បច្ចុប្បន្ននាងមានសុវត្ថិភាពធម្មតាទេ។ ស្រី ពេជ្រ បានទៅច្រៀងនៅខេត្តកំពង់ធំ ជាមួយក្រុមតន្ត្រីទេសចរណ៍ និងបានត្រឡប់មកដល់ភ្នំពេញដោយមិនមានអ្វីកើតឡើងនោះឡើយ ។
ក្រុម គ្រួសាររបស់តារាចម្រៀងរូបនេះបានបញ្ជាក់បន្ថែមថា កន្លងមក ស្រីពេជ្រ មិនដែលមានទំនាស់ជាមួយនឹងអ្នកណានោះឡើយ ហើយនាងស្លូតខ្លាំងណាស់ ហើយកន្លងមកនាងក៏មិនដែលជាប់ ពាក់ព័ន្ធនឹងរឿងស្នេហាត្រីកោណអ្វីនោះដែរ។
ក្រុមគ្រួសារ របស់ស្រីពេជ្របានចាត់ទុកពាក្យចចាមអារ៉ាមមួយនេះគឺជារឿងអកុសល មួយសម្រាប់ក្រុមគ្រួសារ ខណៈដែលក្រុមគ្រួសាររបស់នាងកំពុងមានក្ដីសុខនោះ។ទោះជាយ៉ាង ណាក្រុមគ្រួសាររបស់នាងបានចាត់ទុករឿងមួយនេះជាការបណ្ដោះគ្រោះ មកលើកនាង ស៊ុន ស្រីពេជ្រទៅវិញ។
ក្នុងសម្លៀកបំពាក់ស ពត់ហូល អមដោយអាវយឺតពណ៌សមានរូបសញ្ញាគណបក្សប្រជាជនកម្ពុជាយ៉ាងស្រស់ស្អាត ស៊ុន ស្រីពេជ្រ បានអះអាងថា ក្នុងជំនួបផ្ទាល់នៅក្នុងខេត្តកំពង់ធំថា នាងបានសម្តែងការភ្ញាក់ផ្អើលនៅពេលមានពាក្យចចាមដ៏អកុសល្យនេះបានកើត ឡើងចំពោះនាង ខណះដែលនាងកំពុងតែមានវត្តមានច្រៀងក្នុងយុទ្ធនាការឃោសនាគណបក្សប្រ ជាជនកម្ពុជាជាមួយលោករដ្ឋមន្ត្រី ថោង ខុន នៅក្នុងខេត្តកំពង់ធំ។ នាងបញ្ជាក់ថា នាងមិនដឹងមូលហេតុពីពាក្យចចាមអារាមខាងលើនេះចេញពីប្រភពណាឡើយ ព្រោះកន្លងមកនាងមិនដែលមានទំនាស់ ឬ ឈ្លួសប្រកែកខ្លាំងខ្លាជាមួយអ្នកណាម្នាក់ឡើយ។
ក្នុងនាមជាសមាជិ កគណបក្សប្រជាជនកម្ពុជាម្នាក់ស៊ុន ស្រីពេជ្រ បាននិយាយថា នាងមានចិត្តសប្បាយរីករាយយ៉ាងខ្លាំងនៅពេលដែលនាងបានឃើញប្រជាពល រដ្ឋយ៉ាងច្រើនកុះករមកគាំទ្រដល់គណបក្សប្រជាជនកម្ពុជា។ ក្នុងទិដ្ឋភាពនេះ នាងរំពឹងថា គណបក្សប្រជាជនកម្ពុជាប្រាកដជាទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោត នាពេលខាងមុខនេះបន្តទៀត៕ ស.រ