អាស៊ានទទូចឲ្យឥណ្ឌូណេស៊ីធ្វើបត្យាប័នកិច្ចព្រមព្រៀងដោះស្រាយផ្សែងពុល
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន បានទទូចឲ្យប្រទេសឥណ្ឌូណេស៊ីធ្វើបត្យាប័នកិច្ចព្រមព្រៀងអាស៊ានលើ បញ្ហាខ្យល់ពុលឆ្លងកាត់ព្រំដែន។
ឥណ្ឌូណេស៊ីគឺជាប្រទេសតែមួយគត់នៃសមាគមអាស៊ានដែលមិនបាន ធ្វើបត្យាប័នកិច្ចព្រមព្រៀងនេះដែលគេបង្កើតឡើងក្នុងគោលដៅដើម្បី បញ្ឈប់កុំឲ្យមានផ្សែងអ័ព្ទពុលរសាត់ឆ្លងប្រទេសដោយសារតែបញ្ហា ភ្លើងឆេះព្រៃ។
សន្ធិសញ្ញាមួយនេះដែលបានកើតចេញឡើងកាលពី ឆ្នាំ២០០២ តម្រូវឲ្យគ្រប់ភាគីទាំងអស់ទប់ស្កាត់ការដុតព្រៃ, ឃ្លាំមើលកិច្ចការទប់ស្កាត់នោះ, ផ្លាស់ប្ដូរព័ត៌មានគ្នាអំពីបញ្ហានេះ និងផ្ដល់ជំនួយទៅវិញទៅមក។
ជា ញឹកញាប់ភ្លើងឆេះព្រៃនៅឥណ្ឌូណេស៊ីបានបង្កឲ្យមានផ្សែងអ័ព្ទពុល ទៅលើប្រទេសជិតខាង ដោយក្នុងពេលថ្មីៗនេះ បានធ្វើឲ្យកម្រិតខ្យល់ពុលនៅក្នុងប្រទេសម៉ាឡេស៊ី និងសិង្ហបុរីឡើងដល់កម្រិតគ្រោះថ្នាក់ខ្ពស់មិនធ្លាប់មាន។ បញ្ហានេះបានធ្វើឲ្យប្រទេសរងគ្រោះ លើកយកកង្វល់នេះទៅធ្វើការពិភាក្សានៅក្នុងការប្រជុំថ្នាក់ រដ្ឋមន្រ្ដីការបរទេសអាស៊ានប្រចាំឆ្នាំដែលបានប្រព្រឹត្ដទៅនៅ ប្រទេសប្រ៊ុយណេ៕ (Radio Australia)