ញ៉ាំបាយដាក់ប្រអប់ស្នោញឹកញាប់អាចប្រឈមនឹងជំងឺមហារីក
Cambodia News
សុខភាព៖អ្នកដែលចូលចិត្ត ទទួលទានបាយប្រអប់រៀងរាល់ថ្ងៃនោះ អាចធ្វើឱ្យខួរក្បាលវង្វេង ឆាប់ខ្សោយខួរក្បាល រដូវមកមិនទៀង ឬមិនប្រក្រតី បើមានផ្ទៃពោះ ទារកអាចមានឱកាសពិការអវយវៈមួយចំនួនបាន ព្រោះថា អ្នកជំនាញបានបង្ហាញនាថ្មីៗនេះថា ប្រអប់ស្នោដែលប្រើតាមទីផ្សារទូទៅសព្វថ្ងៃនេះជាកាកសំណល់ពី ដំណើរការចម្រាញ់ប្រេង ប្រកបដោយសារធាតុ Styrene ។
ប្រសិនបើអ្នកទទួលទានអាហារដាក់ប្រអប់ស្នោជាប្រចាំរាល់ថ្ងៃ ១ថ្ងៃ ១ពេល ជាប់គ្នា១០ឆ្នាំ អាចមានឱកាសប្រឈមនឹងមហារីកខ្ពស់ ជាងអ្នកមិនប្រើដល់ទៅ៦ដង ហើយបើដាក់អាហារក្តៅៗ ផ្ទៃរបស់ប្រអប់ស្នោ នឹងអាចរលាយចេញមក មានន័យថា អ្នកទទួលទានអាហារច្របល់ជាមួយសារធាតុស្ទីរេននេះហើយ៕ ដោយ៖ វត្តី