ស្ថានភាព​សុខភាព​លោក Nelson Mandela ដល់​កម្រិត​ធ្ងន់ធ្ងរ

ស្ថានភាព​សុខភាព​របស់​អតីត​ប្រធានាធិបតី​ អាហ្វ្រិក​ខាងត្បូង Nelson Mandela បាន​ឈាន​ដល់​កម្រិត​មួយ​ធ្ងន់ធរ​ទៅៗ ដោយ​គេ​មិន​អាច​រំពឹង​ថា​លោក​នឹង​បន្ត​នៅ ជា​មួយ​ប្រជាជន​របស់​លោក​យូរ​បាន​ប៉ុណ្ណា​ទៀត​ទេ។ រហូត​មក​ដល់​ថ្ងៃចន្ទ​ទី​២៤ មិថុនា​នេះ ប្រជាជន អាហ្វ្រិក​ខាងត្បូង​ជា​ច្រើន​ក៏​កំពុង​តែ នាំគ្នា​បន់ស្រន់​ដល់​ព្រះ​ឱ្យ​ជួយ​ដល់​លោក។

អស់ ​រយៈ​ពេល​ជាង​១៧ថ្ងៃ​មក​ហើយ ដែល​លោក​ Nelson Mandela បាន​ចូល​សម្រាក់ ក្នុង​មន្ទីរពេទ្យ នា​ទីក្រុង Johannersburg ដោយ​សារ​តែ ជម្ងឺ​រលាកសួត​ធ្ងន់ធ្ងរ។ ក្នុង​អាយុ​៩៤ឆ្នាំ​ស្ថានភាព​សុខភាព​របស់​លោក​កាន់តែឈាន​ដល់​កម្រិត​ ស្រួចស្រាល់ ដែល​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ និង​ប្រជាជន​អាហ្វ្រិក​ខាងត្បូង​ទាំង មូល មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង  Jacop Zuma នា​ជំនួប​អ្នក​សាព័ត៌​មាន​បរទេស​ជា​ច្រើន នៅ​ក្នុង​ថ្ងៃ​ចន្ទ​ទី​២៤​ មិថុនា​នេះ។

លោក Jacop Zuma តែងតែបាន​តាម​ដាន និង​ផ្តល់​ព័ត៌មាន គ្រប់ពេល​អំពី​ស្ថានភាព​សុខភាព លោក របស់ Nelson Mandela។ ក្នុង​រយៈពេល​២៤ម៉ោង​ចុង​ក្រោយ​នេះ​លោក​បាន​បញ្ជាក់​ថា​ ក្រុម​គ្រូពេទ្យ​បាន​ប្រើ​អស់​ហើយ ពី​លទ្ធភាព​ដែល​មាន​ដើម្បី ធ្វើ​ឱ្យ​សុខភាព​របស់​លោក​បាន​ប្រសើរ​ឡើង​វិញ។

នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​របស់​ប្រធានាធិបតី បានសរសេរ ថា​សូម​ឱ្យ​ព្រះ​ជា​អ្នក​សម្រេច។​ដោយ​បាន​ប្រាប់​ឱ្យ​ប្រជាជន​អាហ្វ្រិក​ ខាងត្បូង និង​ពិភពលោក​ទាំងមូល នាំ​គ្នា​បន់ស្រន់​ដល់​ព្រះ ដើម្បី​ឱ្យ​ជួយ​ដល់​លោក Nelson Mandela។

សូម​រម្លឹក​ថា​បន្ទាប់​ពី​ចប់​អាណត្ត​ប្រធានាធិបតី នា​ឆ្នាំ ១៩៩៩ លោក Nelson Mandela បាន​ចំណាយ​ពេល​វេលា​របស់​លោក រវាង​ស្រុក​កំណើត​នៅ​ឯ​ខេត្ត​ និង​ទីក្រុង Jonhannesburg។​ដែល​នេះ​ជា​ពេល​វេលា​ដែល​លោក​បាន​ចាក​ឆ្ងាយ​ពី​ឆាក​នយោបាយ​ បន្តិច​ម្តងៗ។​ក្នុង​ករណី​នេះ គេ​យល់​ថា ពេល​ដែល​លោក​លាចាក​លោក​នេះ​ទៅ នឹង​មិន​មាន​ការ​ប៉ះពាល់ ដល់​សេដ្ឋកិច្ច​ជាតិឡើយ ក្រៅ​អំពី​ការ​ស្រណោះ​ស្តាយលោក​ដែល​ជា វីរជន​ប្រវត្តិសាស្ត្រ របស់​អាហ្វ្រិក​ខាងត្បូង។

អស់​រយៈពេល​ជា​ច្រើនឆ្នាំ​មក​ហើយ លោក​មិន​ដែល​បាន​ចេញ​មិន​ជា​សារធារណៈ​ឡើយ។ ចុង​ក្រោយ​បង្អស់ គឺ​គេ​ឃើញ​លោក​នៅ​ក្នុង​ការ​ប្រកួត​ផ្តាច់ព្រាត់​បាល់ទាត់​ពិភពលោក នៅ​អាហ្វ្រិក​ខាងត្បូង ខែ​កក្កដា ឆ្នាំ​២០១០។ និង​នៅ​ខែ​មេសា​កន្លង​មក​នេះ​ដែរ គេ​ឃើញ​មាន​ការ​ចាក់​ផ្សាយ​រូប​លោក​តាម​ទូរទស្សន៍​ផង​ដែរ ក្នុង​កំឡុង​ពេល​ដែល​ប្រធានាធិបតី​ Jacop Zuma​ចុះទៅសួរសុខទុកលោក។

សូម ​បញ្ជាក់​ថា ឆ្លៀត​ឱកាស​ក្នុង​ទស្សនកិច្ច​គ្រោង​ទៅ​ប្រទេស សេណាហ្គាល និង​តង់ហ្សានី នា​ថ្ងៃ​ទី២៦ ខែមិថុនា ដល់​ថ្ងៃទី ៣កក្កដា ខាងមុខ​នេះ លោក ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា​នឹង​ធ្វើ​ដំណើរ​ទស្សន កិច្ច ផង​ដែរ​នៅ​អាហ្គ្រិក​ខាងត្បូង។ ក្នុង​នោះ​លោកអូបាម៉ា នឹង​គ្រោង​ស្នាក់​នៅ ទីក្រុង Jonhannesburg មួយ​យប់ និង​ទៅ​កោះ Robben ដែល​លោក Nelson Mandela ធ្លាប់​ជាប់​ឃុំ​ចំនួន​១៨ឆ្នាំ​ក្រោម​របប ផ្តាច់ការ អាផាថេត(Apartheid)​ផង​ដែរ៕ដោយ ជា ប៊ុនធឿន (RFI)

Related Articles

Back to top button
Close
Close