ក្រុមចលនា V for Thailand ធ្វើ​បាតុកម្ម​នៅ​ក្រុង​បាង​កក​

បាតុករ​ប្រឆាំង​រដ្ឋា​ភិបាល​ថៃ​ច្រើន ​រយ​នាក់​ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ ម្ដុំ​មណ្ឌល​លក់​ទំនិញ​នៅ​ក្រុង​បាង​កក​ ដើម្បី​ជា​ការ​រម្លឹក​អំពី​ការ​បែក​បាក់​នយោបាយ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​ ថៃ។

ការ​ធ្វើ​បាតុកម្ម​ដោយ​ ក្រុម​ចលនា​មួយ​ដែល​ហៅ​ខ្លួន​ឯង​ថា ចលនា V សម្រាប់​ប្រទេស​ថៃ ដែល​ក្រុម​បាតុករ​មាន​ការ​ពាក់​មុខ​ពណ៌ស​ផង​នោះ គឺជា​ព្រឹត្ដិការណ៍​បាតុកម្ម​ទី​៤​ហើយ​នៅ​ក្នុង​រយៈ​ពេល​១​ខែ​នេះ ធ្វើ​ឡើង​នៅ​ចំ​កណ្ដាល​ក្រុង​បាង​កក។

គេ​មិន​សូវ​ដឹង​ច្រើន​អំពី​ មេដឹក​នាំ​ក្រុម​ចលនា​នេះ​ ឬ​ក៏​ទំនាក់​ទំនង​ភក្ដីភាព​នៃ​ក្រុម​នេះ​លើ​បក្ស​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ ​នោះ​ទេ ប៉ុន្ដែ​ក្រុ​មនេះ​បាន​ផុស​ចេញ​ឡើង​ពី​ចលនា​សង្គម​ចម្បង​មួយ​តាម​ប្រព័ន្ធ​ អ៊ីនធើរ ណិត​ ដោយ​ធ្វើ​ការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ថៃ​សព្វ​ថ្ងៃ ក៏​ដូច​ជា​ប្រឆាំង​នឹង​អតីត​លោក​នាយក​រដ្ឋមន្រ្ដី​ថៃ ថាក់ស៊ីន ស្ហ៊ីណាវ៉ាត្រ។

តាម​បដា​នៅ​លើ​ទំព័រ Facebook នៃ​ក្រុម​នេះ​បាន​និយាយ​ថា ពួក​គេ​តំណាង​ឲ្យ​អំណាច​ពល​រដ្ឋ ដោយ​ធ្វើ​យុទ្ធនាការ​ជំរុញ​ឲ្យ​មាន​ការ​ប្រឆាំង​ទៅ​នឹង​ភាព​ផ្ដាច់​មុខ​នៃ​ ក្រុម​បក្ស​ណា​មួយ​នៅ​ក្នុង​សភា​ និង​បញ្ហា​អំពើ​ពុក​រលួយ៕ (Radio Australia)

Related Articles

Back to top button
Close
Close