ព្រះសង្ឃមីយ៉ាន់ម៉ាពិភាក្សាគ្នា អំពីអំពើហិង្សាពាក់ព័ន្ធនឹងសាសនា
បណ្តាសង្ឃព្រះពុទ្ធសាសនាទូទាំង ប្រទេស មីយ៉ាន់ម៉ានឹងពិភាក្សាគ្នាថ្ងៃនេះ អំពីអំពើហិង្សាពាក់ព័ន្ធនឹងសាសនាដែលបានកើតឡើងនៅក្នុងប្រទេស នេះ។
ព្រះសង្ឃប្រមាណជា ២០០អង្គ បានទទួលការនិមន្តទៅចូលរួមក្នុងការជួបជុំគ្នានៅវត្តមួយ ស្ថិតនៅក្រៅទីក្រុងរ៉ង់ហ្គូន ដើម្បីស្វែងរកមធ្យោបាយដោះស្រាយភាពតានតឹងទាំងនោះ។
ព្រះ សង្ឃមួយអង្គបំពេញភារកិច្ចជាអ្នកនាំពាក្យនៃពិធីជួបប្រជុំនោះ មានថេរដីកាថា ជនបរទេសគិតថា អំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ា ផ្តើមឡើងដោយព្រះសង្ឃព្រះពុទ្ធសាសនា។
ប៉ុន្តែព្រះអង្គ បានបន្ថែមថា បណ្តាសង្ឃដែលរងការចោទប្រកាន់ថាមានចំណែកក្នុងការវាយប្រហារ នោះ តាមពិតគឺបានព្យាយាមធ្វើអន្តរាគមន៍ដើម្បីបញ្ឈប់អំពើហិង្សារបស់ ហ្វូងមហាជនតែប៉ុណ្ណោះ៕ (Radio Australia)