លោក​ ហ៊ុន ​សែន​ អំពាវ​នាវ​ឲ្យ​បញ្ឈប់​បាតុ​កម្ម​ ប្រឆាំង​លោក ​កឹម​ សុខា​

Cambodia News

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ភ្នំពេញ៖ ​ ក្នុង​ពិធី​សម្ពោធ​អគារ​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំពិក​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១៣ មិថុនា នៅ​ជាប់​​ស្តា​ត​អូឡាំពិក ​លោក​នា​យក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​លោក ជុំ ម៉ី រួម​ទាំង​ជនរងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម បញ្ឈប់​បាតុកម្ម ប្រឆាំង​លោក កឹម សុខា មួយរយៈ​សិន ដើម្បី​​ឲ្យ​បរិយា​កាស​​​​ឃោសនា និង​ការបោះឆ្នោត បាន​ប្រព្រឹត្តិ​ទៅ​​ដោយ​ល្អ និង​មាន​តម្លាភាព​។​

ចំ​ពោះ​ការ​លើកឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នករៀបចំ​ឆាក​ល្ខោន ឲ្យមាន​ធ្វើ​បាតុ​កម្ម ប្រឆាំង​​លោក កឹម សុខា។​​ លោក​ ហ៊ុន សែន បាន​បដិសេធ ហើយ​ថា បើសិនជា​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពីក្រោយ​វិញ គឺ​មិនមែន​កើត​មាន​បាតុកម្ម​ប៉ុណ្ណេះ​ទេ ច្បាស់​ជា ពេលនោះ លោក កឹម សុខា ត្រូវ​រត់​រក​ស្ថានទូត​ជ្រកកោន​ហើយ​។

​លោក​ ហ៊ុន សែន ក៏បាន​លើកឡើង​នូវ​ករណី​ស្ត្រី​ម្នាក់ ដែល​គេ​អះអាងថា ជា​ស្រី​កំណាន់​របស់​លោក កឹម សុខា ហើយ​សម្តេច បាន​អំពាវ​នាវ​ទៅកាន់​លោក កឹម សុខា ផងដែរ នៅ​ព្រឹក​មិញ ដើម្បី​ឲ្យ​ប្រមុខ​បក្សប្រឆាំង ហ៊ាន​ចេញ​មុខ មក​តតាំង​ជាមួយ​នឹង​ស្ត្រី​នោះ ដើម្បី​ដោះ​ស្រាយ​បញ្ហា​៕​

Related Articles

Back to top button
Close
Close