សម្តេចតេជោ ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុ១២ឆ្នាំ ដល់ ១៧ឆ្នាំ នៅថ្ងៃទី០១ខែសីហាខាងមុខនេះ

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (២៧ កក្កដា ២០២១) ៖ តាមការចុះផ្សាយរបស់បណ្តាញព័ត៌មានផ្លូវការ Fresh News បាន​ឲ្យ​ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងស៉ីណូវ៉ាក់ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំ ដល់ ១៧ឆ្នាំ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ខាងមុខ ។ សូមជំរាបថា ប្រទេសកម្ពុជាមានកុមារអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំមានប្រមាណ២លាននាក់ ។

នាពេលកន្លងទៅថ្មីៗនេះសម្តេចតេជោ បានប្រកាសដាក់ចេញផែនការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជូនដល់ក្មេងចាប់ពីអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំ ដើម្បីបង្កើតភាពសាំក្នុងសង្គម និងឈានទៅដល់ការបើកសកម្មភាពសង្គមឱ្យកាន់តែទូលាយ ជាពិសេសការបើកសាលារៀនឡើងវិញ។

សម្តេច បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនក្មេងអាយុចាប់ពី ១២ឆ្នាំ ទៅ ១៧ឆ្នាំនេះ ជាចំណុចពិសេសក្នុងការបើកដំណើរការសង្គមឡើងវិញ ជាពិសេសការសិក្សានៅតាមសាលារៀន ដែលយ៉ាងហោចណាស់ចាប់ពីថ្នាក់អនុវិទ្យាល័យឡើង៕

Related Articles

Back to top button
Close
Close