អូស្ត្រាលីព្រមានពិន័យជាទឹកប្រាក់ដ៏ច្រើនដល់ម្ចាស់កសិដ្ឋានដែលជួលកម្មករខុសច្បាប់
បើតាមក្រសួងអន្តោប្រវេសន៍ អូស្ត្រាលីបាន ឲ្យដឹងថា ក្រសួងអាចនឹងធ្វើការផាកពិន័យកសិករជាង ៧ម៉ឺន ៥ពាន់ដុល្លារសម្រាប់ការជួលកម្មករខុសច្បាប់មួយនាក់នៅក្នុង កសិដ្ឋានរបស់ខ្លួន។
បើតាម សេចក្តីថ្លែងការណ៍ពីក្រសួងនេះបានឲ្យដឹងថាគេ ចាប់បានស្រ្តីចំនួន ៧រូប និងបុរស៤រូបមកពីអាស៊ីដែលបានស្នាក់នៅហួសកាលបរិច្ឆេទកំណត់ក្នុង ទិដ្ឋាការរបស់គេកាលពីសប្តាហ៍មុន។
ប្រធានសមាគមដាំ ដុះ Bowen Gumlu មានប្រសាសន៍ថាកសិករមួយចំនួនជួលកម្មករខុសច្បាប់ដោយមិនដឹងខ្លួន ដោយប្រើកម្លាំងពលកម្មពីក្រុមហ៊ុនចុះកិច្ចសន្យាជាមួយ។ លោកប្រធានសមាគមបានឲ្យដឹងបន្តទៀតថាកសិករមិនអាចត្រួត ពិនិត្យកម្មករគ្រប់រូបដែលក្រុមចុះកិច្ចសន្យាជួលនោះបានទេ។
យើង ត្រូវពឹងទៅលើក្រុមហ៊ុនចុះកិច្ចសន្យាដើម្បីបំពេញការងារដូចទៅ អ្វីដែលបានចែងក្នុងកិច្ចសន្យា ដែលត្រូវធានាថាបង់ប្រាក់ឈ្នួលឲ្យបានត្រឹមត្រូវ ត្រូវបង់ពន្ធ និងប្រាក់ចូលនិវត្តន៍ ហើយមិនអនុញ្ញាតឲ្យអ្នកគ្មានសិទ្ធិធ្វើការបំពេញការងារទេ។ ខ្ញុំគិតថាក្រុមហ៊ុនកុងត្រាជាច្រើនធ្វើបានត្រឹមត្រូវ ប៉ុន្តែអ្នកដែលមិនបានធ្វើត្រឹមត្រូវយើងត្រូវតែបញ្ចប់កិច្ច សន្យា៕ (Radio Australia)