នាយករដ្ឋមន្ត្រីប៉ាគីស្ថានថ្មីស្បថចូលកាន់តំណែង
លោក Nawaz Sharif បានធ្វើការស្បថសច្ចាប្រណិធានចូលកាន់តំណែងជានាយករដ្ឋ មន្ត្រីថ្មីនៃប្រទេសប៉ាគីស្ថានជាផ្លូវការ ដោយបញ្ចប់នូវដំណាក់កាលនៃការផ្ទេរតំណែងដោយសន្តិភាពជាលើកទីមួយ ក្នុងប្រវត្តិសាស្រ្តប្រទេសនេះ។
នៅ ក្នុងសុន្ទរកថាថ្លែងទៅកាន់រដ្ឋសភា លោក Sharif បានមានប្រសាសន៍ថា រដ្ឋាភិបាលរបស់លោកនឹងធ្វើការដើម្បីបំបាត់អំពើពុករលួយ ភាពក្រីក្រ និងលើកមុខមាត់ប្រទេសប៉ាគីស្ថានក្នុងឆាកអន្តរជាតិ។
លោក ក៏បានអំពាវនាវឲ្យបញ្ឈប់ផងដែរនូវការវាយប្រហារដោយយន្តហោះ គ្មានមនុស្សបើកពីសំណាក់សហរដ្ឋអាម៉េរិកមកលើប្រទេសរបស់លោក ៕(Radio Australia)