សាសា បង្ហាញឈុតសិចស៊ីបញ្ចេញរន្ធផ្ចិត
Cambodia News
ព័ត៌មានកម្សាន្ត
ភ្នំពេញ៖ អតីតពិធីការិនីរបស់ស្ថានីយទូរទស្សន៍ស៊ីធីអិន កញ្ញា ឯក សុជាតា ហៅ សាសា ដែលសម្បូររឿងអាស្រូវ បានបង្ហាញ ភាពភ្ញាក់ផ្អើលមួយ នៅលើបណ្តាញសង្គមហ្វេសប៊ុក ខណៈដែលអ្នកនិយមលេងបណ្តាញសង្គមនេះ បានឃើញរូបថតមួយសន្លឹក ត្រូវបានបង្ហោះ កាលពីពេលថ្មីៗនេះ។
រូបថតនោះ បានបង្ហាញថា នាង សាសា ចូលច្រៀងលេងក្នុងក្លឹបមួយ មានឈ្មោះល្បីគួរសម នៅកណ្តាលរាជធានីភ្នំពេញតែម្តង។ ជាមួយនឹងភាពសប្បាយរីករាយនោះ នាងបានផ្តល់ឱកាសឲ្យបុរសដែលជាម្ចាស់ក្លឹបរាត្រីនោះ ឈរថតនែបនិត្យផ្អឹបលើទ្រូងដ៏ធំ មូលក្បំ ខ្ចីល្វក់របស់នាងយ៉ាងព្រងើយ។
បើតាម ប្រភព បានបង្ហើបថា សាសា ជាតារាស្រីម្នាក់ ដែលចូលចិត្តដើរលេងក្នុងក្លឹបកម្សាន្តនានា ហើយជាញឹកញយ នាងតែងបង្ហោះ រូបថតសិចស៊ី នៅក្នុងក្លឹបរាត្រីទៀតផង។ ជាមួយនឹងការភ្ញាក់ផ្អើលលាយឡំនឹងការរិះគន់ គេមិនទាន់ឃើញ សាសា និយាយយ៉ាងណានោះទេ។
បន្ទាប់ពីរងនូវការរិះគន់មិនទាន់សាបរលាប ផង ស្រាប់តែ កញ្ញា សាសា បង្ហាញឈុតសិចស៊ីបញ្ចេញរន្ធផ្ចិត វាលដើមទ្រូងនិងខ្នង ក្នុងពេលចូលរួមពិធីខួបកំណើតប្អូនប្រុសបង្កើតរបស់កញ្ញា ទឹម រដ្ឋា នាពេលកន្លងទៅនេះ។
គ្រាន់តែ សាសា បង្ហាញមុខក្នុងពិធីនេះភ្លាម ភ្ញៀវដែលបានមកចូលរួមក្នុងពិធីខួបកំណើតរបស់ប្អូនប្រុស កញ្ញា ទឹម រដ្ឋា បានចោលភ្នែក មើលនាងគ្រប់ៗគ្នា ជាពិសេសលើឈុតសិចស៊ីរបស់នាង។ វត្តមានរបស់កញ្ញា សាសា មិនយូរដូចអ្នកសិល្បៈ ផ្សេងទៀតនោះឡើយ ពោលគឺមកភ្លាម ក៏ត្រឡប់ទៅវិញភ្លែតតែម្តង ប្រមាណជា ២០ នាទីប៉ុណ្ណោះ។
សំលៀកបំពាក់មួយឈុតនេះ ដំបូងឡើយ កញ្ញា សាសា ដែលធ្លាប់មានរឿងក្ដីក្ដាំដល់តុលាការជាមួយបុរសម្នាក់ រឿងប្រាក់កាស កន្លងមកនោះ បានព្យាយាមមិនព្រមឲ្យអ្នកកាសែតថតរូបនាងឡើយ។
នាងបាននិយាយថា “សិចស៊ីពេក កុំថតអី!”។ យ៉ាងណាក៏ដោយ បន្តិចក្រោយមក នាងសុខចិត្តឈរឲ្យថតតាមសម្រួលវិញ ក្រោយអ្នកសារព័ត៌មាននានា ព្យាយាមសម្របសម្រួល។ទាំងអ្នកសិល្បៈដូចគ្នា និងអ្នកកាសែត បានចាប់អារម្មណ៍លើពិធីការិនីរូបនេះថា សម្ងំបាត់មុខមួយរយៈនេះ នាងប្រឹងថែសម្រស់សោះ ឥឡូវស្អាតជាងមុនមែន ។ ទោះបីជានាង ធ្លាប់បដិសេធថា អត់វះកាត់កែសុដន់ ប៉ុន្តែតាមរយៈការបង្ហាញខ្លួនសាជាថ្មីនេះធ្វើឱ្យ គេនៅតែសង្ស័យថា នាងកែពង្រីកដើមទ្រូងដដែល ព្រោះមើលទៅឃើញកាន់តែទ្រលុក ទ្រលន់ និងក្រឺតខ្នាញ់ប្លែកទៅៗ៕