អ្នក​ទោស​នយោបាយ​ថៃ អាច​ត្រូវ​លើក​លែងការ​ចោទ​ប្រកាន់ ក្រោម​ច្បាប់​លើក​ទោស​ថ្មី

អ្នក​ទោស​នយោបាយ​ដែល រង​​ការ​ចោទ​ប្រកាន់​បន្ទាប់​ពី រដ្ឋ​ប្រហារ​ឆ្នាំ ២០០៦ ក្នុង​ប្រទេស​ថៃ អាច​ត្រូវ​លើក​លែងការ​ចោទ​ប្រកាន់ ក្រោម​ច្បាប់​លើក​ទោស​ថ្មី​របស់​សភា​ប្រទេស​ថៃ។

​​​ឧបនាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​ថៃ កំពុង​ត្រៀមដាក់​នូវ​ច្បាប់​ថ្មីទាក់​ទង​នឹង​ទោស​កម្រិត​ស្រាល​ នៅ ថ្ងៃ​ស្អែក​នេះ។

​​ប៉ុន្តែសេចក្តី​ព្រាង​ច្បាប់​ផ្សេង​ទៀត ដែល​ត្រូវ​បានសភាកំពុង​​អនុម័ត អាចគ្រប់​ដណ្តប់​មាន​សុពលភាព​​កម្រិត​ធ្ងន់​មួយ​ចំនួន។

​ ​​​លោក​ Gotham Arya សាស្ត្រាចារ្យ នៃ​វិទ្យាស្ថាន​សិក្សា​សិទ្ធិមនុស្ស និងសន្តិភាព​ក្នុង​ប្រ​ទេស​ថៃ មាន​ប្រសាសន៍​ថា សេចក្តី​ព្រាង​ច្បាប់​ចុង​ក្រោយ​ ដែល​ដាក់​ជូន​ទៅ​រដ្ឋ​សភា​នោះ រួម​បញ្ចូល​តែ​ក្រុម​បាតុករ និងទោស​កម្រិត​ស្រាល​​តែ​ប៉ុណ្ណោះ ដូច្នេះ​មាន​ការ​ប្រជែង​គ្នា រវាង​សេចក្តី​ព្រាង​ច្បាប់​សម្រាប់​ការផ្សះ​ផ្សា​គ្នា ដែល​មាន​លក្ខណៈ​ទូលំទូលាយ ហើយ​និង​ជា​សេចក្តី​ព្រាង​ច្បាប់​លើក​លែង​ទោសដែល​មាន​លក្ខ​ណៈ​តឹង​រឹង៕ (Radio Australia)

Related Articles

Back to top button
Close
Close