ប៊ុន ផៃលីន មាន​បុរស​ជា​ច្រើន​នាក់​នៅ​បារាំង​សុំ​ជូន​ដើរ​លេង​

​Cambodia News

ព័ត៌មាន​កម្សាន្ត​

ភ្នំ​ពេញ​៖ ​តា​រា​​ចម្រៀង​​​យេ​ៗ​​​សិ​ច​​ស៊ី​ ​ល​ក់​​​សំឡេ​ង​​ក្នុង​​ក្លិប​​រា​ត្រី​ ​ល្បី​​មា​ន​មន្ត​​ស្នេ​ហ៍​​​ទា​ក់​កន្លង់​​ឯ​​នាយ​ស​មុទ្រ​ ​​ នៅ​​ពេល​ស​ម្តែង​​នៅ​​ប្រទេស​​អូស្រ្តាលី ​នាង ​ប៊ុន ​ផៃលី​ន បា​ន​​អះអា​ង​ថា​ នៅ​​ថ្ងៃ​ទី​១៥ ខែ​​ឧសភា​​នេះ​ នា​​ង​​នឹ​ង​​ឡើង​​យន្ត​​ហោះ​ទៅ​​ច្រៀង​​នៅ​ប្រ​ទេស​​បារាំង​ រយៈ​ពេល​បួន​សប្តាហ៍​ហើយ​នៅ​បារាំង​នោះ​មាន​អ្នក​ចាំ​ជូន​នាង​ដើរ​លេង​ច្រើន ​នាក់​ណាស់​។ ប៉ុន្តែ​នាង​បែរ​ជា​បដិសេធ​មិន​ទទួល​សំណើ​ស្នេហ៍​ពី​បុរសៗ​នៅ​បារាំង​ណា​មួយ ​ឡើយ​ខណៈ​ដែល​នាង​អះអាង​ថា បេះដូង​នាង​មាន​ម្ចាស់​ហើយ ហើយ​មិន​បើក​បេះដូង​ទទួល​ស្នេហ៍​ពី​បុរស​នៅ​បារាំង​ម្នាក់​ទៀត​បាន​ឡើយ​។

3កាល​ពី​ចុង​ឆ្នាំ​២០១២ តារា​ចម្រៀង​យេៗ ដែល​ជា​អតីត​កម្មការិនី​រោង​ចក្រ​កាត់ដេរ មាន​កំណើត​ពី​ដី​ជនបទ​ខេត្ត​តាកែវ និយម​លេង​ស្ទីល​សិច​ស៊ី​ចំហ​ទ្រូង​នាង ប៊ុន ផៃលីន ត្រូវ​បាន​សមាគម​ខ្មែរ​នៅ​ប្រទេស​អូស្រ្តាលី​អញ្ជើញ​រូប​នាង​ទៅ​ច្រៀង និង​សម្តែង​នៅ​ប្រទេស​អូស្រ្តាលី​រយៈ​ពេល​១ខែ ដែល​នោះ​ជា​ដំណើរ​បើក​កាត់​ខ្សែ​បូ​សម្រាប់​ការ​ចេញ​ច្រៀង​ក្រៅ​ប្រទេស​ចាប់ ​តាំង​ពី​នាង​វិវត្ត​ខ្លួន​ពី​កម្មការិនី មក​លក់​សំឡេង​ក្រោម​ភ្លើង​ពណ៌​ក្នុង​ក្លិប​រាត្រី​អស់​រយៈ​កាល​ជិត​កន្លះ​ ទសវត្សរ៍​នោះ។

ប៉ុន្តែ​អ្វី​ដែល​នាង​ទទួល​ភាព​លេច​ធ្លោ​បំផុត ក្រៅ​ពី​ភាព​ជោគជ័យ​លើ​សិល្បៈ​សម្តែង​ស្តូច​ស្តើង​នោះ គឺ​តារា​ចម្រៀង​យេៗ​វ័យ​២៥​ឆ្នាំ​រូប​នេះ វិល​ត្រឡប់​មក​ដល់​ស្រុក​ខ្មែរ​វិញ​មាន​ទាំង​សម្ពាយ​ស្នេហ៍​បុរស​អាណិកជន​ ខ្មែរ​អូស្រ្តាលី​វ័យ​ជាង​៥០​ឆ្នាំ​ម្នាក់​តាម​មក​សាង​ស្នេហ៍​ផ្អែម​ល្ហែម​ ដល់​ស្រុក​​កំណើត​នៅ​តាកែវ ផ្អើល​អស់​អ្នក​ភូមិ​ទៀត​ផង។

យ៉ាង​ណា រឿង​នេះ​នាង​ក៏​មិន​បាន​លាក់​លៀម​ពី​មហាជន​ដែរ​ហើយ​នាង​ក៏​សារភាព​ដែរ​ថា បុរស​វ័យ​ចំណាស់​ហើរ​ឆ្លង​ទ្វីប​មក​តាម​នាង​នោះ​ពួក​គ​បាន​ស្គាល់​គ្នា គ្រា​ដែល​នាង​បាន​ទៅ​ច្រៀង​នៅ​ប្រទេស​អូស្រ្តាលី​នេះ​។

ដោយ​សារ​តែ​ភាព​សិច​ស៊ី និង​មាន​មន្ត​ស្នេហ៍​មិន​ធម្មតា​នេះ​ហើយ​បើ​គ្រាន់​តែ​ឮ​នាង​បង្ហើប​ពី​ ដំណើរ​ហោះ​ហើរ​ទៅ​ច្រៀង​នៅ​ប្រទេស​បារាំង និង​ល្បី​ថា មាន​អ្នក​ចាំ​ជូន​ដើរ​លេង​នោះ​មហាជន​ជា​ច្រើន​លើក​ឡើង​ថា នាង ផៃលីន តារា​ចម្រៀង​យេៗ​ល្បី​រឿង​ស្នេហា​ជាង​សិល្បៈ​នោះ នាង​ទៅ​ច្រៀង​នៅ​បារាំង​លើក​នេះ​ក៏​ដូច​ជា​ដំណើរ​ទៅ​ច្រៀង​នៅ​អូស្រ្តាលី​ ដែរ​ហ្នឹង ថា​មិន​បាន​វិល​វិញ​មាន​បុរស​ម្នាក់​ទៀត​តាម​មក​ដល់​កាំ​ជណ្តើរ​ផ្ទះ​ទៀត​ក៏ ​មិន​ដឹង​។ បន្ថែម​លើ​ការ​លើក​ឡើង​នោះ​ទៀត មហាជន​ទាំង​នោះ​ក៏​បាន​និយាយ​ទៀត​ថា៖«​នាង ប៊ុន ផៃលីន ល្បី​ថា​ជា​តារា​ចម្រៀង តែ​ដូច​មិន​ដែល​ឃើញ​នាង​ឡើង​ច្រៀង​កម្មវិធី​ទូរទស្សន៍​សោះ ក្រៅ​ពី​ល្បី​តែ​មាន​ស្នេហា​ជាមួយ​អ្នក​ធំ​នេះ​អ្នក​ធំ​នោះ​និង​មាន​បុរស​ ក្រៅ​ស្រុក​ទិញ​ឡាន​ឲ្យ​នោះ ដូច​ជា​មិន​មាន​សកម្មភាព​សិល្បៈ​ណា​លេច​ធ្លោ​សោះ។

ជាមួយ​ពាក្យ​សម្ដី​បែប ជា​ក្តៅ​ស្លឹក​ត្រចៀក​បន្តិច​ដែរ​នោះ តារា​ចម្រៀង​យេៗ ដែល​មាន​សំណាង​ចេញ​ច្រៀង​ឆ្លង​ទ្វីប​ទាំង​សំឡេង​ខ្លួន​មិន​ទាន់​បាន​ថត​ចូល CD មួយ​បទ​ផង​នោះ​នាង​បាន​បញ្ជាក់​ថា៖​«ការ​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​បារាំង​លើក ​នេះ ខ្ញុំ​មិន​បាន​តាំង​ចិត្ត​ទាក់​យក​កន្លង់​ស្រុក​បារាំង​ណា​ម្នាក់​ឡើយ​ហើយ​ ខ្ញុំ​ក៏​មិន​ចង់​បាន​កេរ្តិ៍​ឈ្មោះ​ខ្ញុំ​ល្បី​រឿង​ស្នេហា​ដូច​ពាក្យ​គេ​ និន្ទា​ទៀត​ដែរ​ខ្ញុំ​ចង់​ល្បី​ដោយ​សិល្បៈ​វិញ​»។

បើ​ទោះ​ជា​នាង​លើក​ពី​ការ​តាំង​ចិត្ត​យ៉ាង​ដូច្នេះ​ក៏​ដោយ ប៉ុន្តែ​នាង​ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា៖​«ស្ពនស័រ ហៅ​ខ្ញុំ​ទៅ​ច្រៀង​នៅ​ប្រទេស​បារាំង​នេះ​ក៏​ដូច​ជា​ខាង​ស្ពនស័រ​ហៅ​ខ្ញុំ​ទៅ ​ច្រៀង​នៅ​អូស្រ្តាលី​ដែរ»​។ នាង​បាន​បន្ត​ថា៖​«កាល​ពី​ទៅ​ច្រៀង​នៅ​ប្រទេស​អូស្រ្តាលី ខ្ញុំ​មិន​សូវ​បាន​ច្រៀង​ប៉ុន្មាន​ទេ ភាគ​ច្រើន​គេ​ឌុប​ខ្ញុំ​ដើរ​លេង បាន​ច្រៀង​តិច​តួច​ណាស់ តែ​គេ​គាំទ្រ​ខ្ញុំ​ច្រើន។​ដូច​គ្នា​នេះ​ដែរ ខ្ញុំ​ប្រហែល​ជា​ត្រូវ​គេ​ឌុប​ខ្ញុំ​ដើរ​លេង​ទៀត​ហើយ​មើល​ទៅ​»។

តារា​ចម្រៀង​ដែល​កំពុង​ត្រូវ​ប៉ាន់​ទីផ្សារ​ក្រៅ​ប្រទេស​វ័យ​២៥​ឆ្នាំ​ នាង ប៊ុន ផៃលីន បាន​បញ្ជាក់​ថា៖​«ខាង​ស្ពនស័រ​នៅ​បារាំង​តែង​បង្ហើប​ប្រាប់​ថា ខ្ញុំ​មិន​បាច់​ច្រៀង​ក៏​បាន​ដែរ ឲ្យ​តែ​ខ្ញុំ​ទៅ គឺ​ទៅ​តែ​ដើរ​លេង​ទៅ»។

ប៉ុន្តែ​បើ​ទោះ​យ៉ាង​ណា ដំណើរ​ផ្ញើ​ខ្លួន​លើ​ទឹក​ដី​បារាំង​លើក​នេះ នាង​ទទួល​ទាំង​ការ​ច្រៀង​រាំ​ការ​សម្តែង និង​ការ​ដើរ​លេង​តែ​ដាច់​ខាត​មិន​ទទួល​សំណើ​សុំ​បើក​បេះដូង​ឡើយ។​នាង​បាន​ អះអាង​ថា៖​«ពេល​នេះ​ខ្ញុំ​មាន​ម្ចាស់​ចិត្ត​ចាំ​ឃុំ​គ្រង​បេះដូង​ហើយ​ខ្ញុំ​ មិន​អាច​បើក​បេះដូង​បន្ត​ស្នេហ៍​ជាមួយ​បុរស​ណា​ម្នាក់​ទៀត​បាន​ទេ​ហើយ​ក៏​ ខ្លាច​ដែរ​ស្នេហា​ត្រី​កោណ​នោះ​បើ​មាន​មែន​នឹង​មាន​ម្នាក់​ឈឺ​ចាប់​មិន​ខាន​ ឡើយ​»។

នាង​ក៏​ឲ្យ​ដឹង​ដែរ​ថា នាង​ទៅ​ដល់​បារាំង​មែន តែ​ចិត្ត​នៅ​ជាប់​នឹង​តា​អូស្ត្រាលី មិន​ដែល​ឃ្លាត​មួយ​វិនាទី​ណា​ឡើយ»៕ ស.រ

3426

Related Articles

Back to top button
Close
Close