ភាពស៊ិចស៊ីជ្រុលរបស់ ឆ យី ទទួលរងនូវការរិះគន់ពីមហាជន
ភ្នំពេញ៖ តារាសម្តែងដែលមិនសូវមានសកម្មភាពច្រើននៅក្នុងសង្គមសិល្បះនៅក្នុងរយះពេលចុងក្រោយនេះនាងឆ យី បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាថ្មី បន្ទាប់ពីតារារូបនេះបានស្លៀកពាក់បែបស៊ិចស៊ីស្ទើរតែចេញសុដន់នៅក្នុងការចូលរួមកម្មវិធីអាណាចក្រតារាឆ្នាំ២០១៣ដែលបានប្រារព្ធធ្វើកាលពីពេលថ្មីៗនេះ។
ភាពស៊ិចស៊ីរបស់តារាសម្តែងរូបថតនេះក៍ត្រូវបានទទួលរងនូវការរិះគន់យ៉ាងចាស់ដៃផងដែរពីមហាជន បន្ទាប់រូបភាពរបស់នាងបានដាក់បង្ហោះនៅក្នុងគណនេយ្យ Facebook របស់នាងនោះរួចមក។
ក្នុងឈុតសម្លៀកបំពាក់រូបព័ណ៌ក្រហមដែលចំហរដើមទ្រូងស្ទើរតែពាក់កណ្តាលត្រូវបាន ឆ យី ស្លៀកពាក់ចូលរួមនៅក្នុងកម្មវិធីអាណាចក្រតារាកាលពីថ្ងៃទី១៥ ខែសីហា កន្លងទៅ បន្ទាប់ពីតារាមួយចំនួនទៀតក៍បានបង្ហាញនូវភាពស៊ិចស៊ីរៀងៗខ្លួនផងដែរ។
យ៉ាងណាក៍ដោយភាពស៊ិចស៊ីរបស់តារាសម្តែងមេម៉ាយយេយេរូបនេះត្រូវបានមហាជនមានការចាប់អារម្មណ៍ជាងគេព្រោះភាពស៊ិចស៊ីរបស់នាងមានការទាក់ទាញពីភ្នែកមហាជន ដោយសារសម្លៀកបំពាក់ដែលនាងបានស្លៀកនោះវាស្ទើរតែបង្ហាញមួយកំណាត់លើទាំងស្រុងដែលធ្វើឲ្យមហាជនមិនអាចបិទភ្នែកមិនមើលនោះឡើយ។
ប៉ុន្តែភាពស៊ិចស៊ីនោះបែជាត្រូវទទួលរងនូវការរិះគន់ទៅវិញបន្ទាប់ពីនាងបានបង្ហោះនៅក្នុងFacebookរបស់នាងដើម្បីបង្អួតមិត្តភក្តិរបស់នាង ដែលកន្លងមកនាងក៍ធ្លាប់បានបង្ហោះរូបបែបស៊ិចស៊ីជាបន្តបន្ទាប់ផងដែរនោះ។
មហាជនមួយចំនួនបានធ្វើការរិះគន់ចំពោះការស្លៀកពាក់របស់តារារូបនេះថា ស៊ិចស៊ីហួសហេតុមិនសមភ្នែក បន្ទាប់ពីតារាមួយចំនួនដែលបានទៅចូលរួមនៅក្នុងកម្មវិធីនោះដូចគ្នាបានបង្ហាញភាពស៊ិចស៊ីដែរតែមិនសូវជាហួសហេតុ។
ទោះជាយ៉ាងណានៅក្នុងការបញ្ចេញមតិទាំងនោះក៍មានមួយចំនួនក៍បានគាំទ្រដល់ការស្លៀកពាក់របស់តារារូបនេះផងដែរដោយពួកគេបានបញ្ចេញទស្សនះថាវាជាភាពស៊ិចស៊ីក្នុងសង្គមសិល្បះដែលទាន់សម័យនាពេលបច្ចុប្បន្ន។
ជាការឆ្លើយតបទៅនឹងមតិរិះគន់ទាំងនោះតារាសម្តែងដែលបានស្ងប់ស្ងាត់ក្នុងសង្គមសិល្បះជិត៤ឆ្នាំមកនេះបានសសេរនៅក្នុងfacebookរបស់ខ្លួនថា ដៀលបានល្អណាស់ អ្នកទាំងអស់
ខ្ងុំចាត់ទុកថាជាពាក្យរិះគន់ ដើម្បើស្ថាបនាអរគុណ ដែលបានរំលឹងខ្ងុំថាជាខ្មែរ គុំអីភ្លេចខ្លួនបាត់។នាងបញ្ជាក់ថា ចង់អោយប្រទេសក្លាយជាសេរីតែបែរជារិះគន់ ធ្វើអីក៏មិនបាន ស្លៀកអីក៏អត់បាន គ្មានអ្នកណាភ្លេចវប្បធម៏ ប្រពៃណីខ្មែរទេ តែអ្វីៗធ្វើតាមកាលទេសះ ដើម្បីអោយសិល្បះយើង មានភាពស៊ីវិលយ័ខ្លះ មានពេលត្រូវសស៊ិចស៊ី មានពេលត្រូវបុរាណ !ក្រលេកមើលជុំវិញប្រទេសអាស៊ីជិតយើងមើសថាគេដើរដល់ណាហើយ ? ពួកគាត់មិនបានស្លៀកចឹងចូលវត្តអារាមទេ មិនបាច់រិះគន់អីដល់ថ្នាក់នឹងទេ ! ប្រុសៗមិនយល់ទេថានារីៗចង់ស្អាត ស៊ិចស៊ីប៉ុណ្នានុះ !។
ដោយឡែកក្នុងជំនួបផ្ទាល់ជាមួយកោះសន្តិភាពក្នុងពេលដែលរួមកម្មវិធីអាណាចក្រតារានោះ ឆ យី បានអះអាងថា ការស្លៀកពាក់របស់នាងនាពេលនេះគឺវាសមស្របទៅតាមកម្មវិធី ព្រោះពេលនេះនាងមិនមែនស្លៀកពាក់ឡើងច្រៀងនៅក្នុងកម្មវិធីទូរទស្សន៍ណាមួយឡើយ។ ម្យ៉ាងទៀតសំលៀកបំពាក់មួយនេះគឺនាងមានការចូលចិត្ត ហើយក្នុងនាមជាអ្នកសិល្បះមួយរូបគឺតែងតែរិះរកអ្វីដែលប្លែក ស្របពេលដែលនាងស្ទើរតែទស្សនិកជនភ្លេចមុខទៅហើយនោះ។ការស្លៀកពាក់នេះក៍ជាការទាញការចាប់អារម្មណ៍ពីទស្សនិកមកវិញផងដែរក្នុងនាមនាងតារាមួយរូបដែលមានឈ្មោះបោះសម្លេងម្នាក់នៅក្នុងសង្គមសិល្បះខ្មែរនាពេលកន្លងមក។
ឆយី ជាតារាសម្តែងមួយរូបដែលចូលប្រឡូកក្នុងពិភពសិល្បៈនៅឆ្នាំ២០០២ ហើយនាងចាប់ផ្តើមមានឈ្មោះបោះសំឡេងគួរសមចាប់តាំងពីនាងបង្ហាញ វត្តមានសម្តែងក្នុងខ្សែភាពយន្តជាបន្តបន្ទាប់។ ឆយី បានឃ្លាតឆ្ងាយពីសិល្បៈមួយរយះធំ ដោយសារតែជាប់បំពេញការងារឱ្យក្រុមហ៊ុនឯកជនមួយ ស្របពេលដែលចំណងស្នេហាអាថ៌កំបាំងរបស់នាងបានឈានដល់ផ្លូវបំបែកដោយបន្សល់ទុកកូនស្រីម្នាក់ជាចំណងដៃដែលមានអាយុ៧ឆ្នាំ។
ជុំវិញការចូលប្រឡូកក្នុងពិភពសិល្បៈវិញ ឬយ៉ាងណានោះ ឆយី ធ្លាប់បានលើកឡើងថា ការងារសិល្បៈគឺនាងនៅតែបន្តដោយមិនបោះបង់ចោលឡើយ គ្រាន់តែនាងផ្អាកមួយរយៈប៉ុណ្ណោះ ដោយសារការងាររកស៊ីរបស់នាងហាក់មិនទាន់បានធូរស្បើយ ។ ចំពោះការបាត់មុខពីវិស័យសិល្បៈមួយរយៈនេះ គឺដោយសារតែនាងមានការមមមាញឹក ដកឃ្លាមិនបានជាមួយក្រុមហ៊ុនឯកជនដែលនាងបម្រើការ ហើយប្រសិនបើការងារនោះមានការធូរស្បើយនាងនឹងចូលប្រឡូកក្នុង អាជីពសិល្បៈវិញ ៕ ស.រ/Cambodia News