​ទេព សម្ផស្ស ល្បី​មាន​សង្សារ​ឧបត្ថម្ភ

សារព័ត៌មាន​ Cambodia News​/

11-1-2014-21​ភ្នំពេញ (០៩ មេសា ២០១៤) ៖ កញ្ញា ទេព សម្ផស្ស បើទោះជា​តារា​រលក​ក្រោយ​ក្តី ប៉ុន្តែ​អាច​និយាយបានថា គឺជា​សិល្បៈការិនី​មួយរូប​ដែល​បាន​បណ្តុះ​ភាព​ឡូយឆាយ​បាន​លឿន​បំផុត ពីព្រោះ​ក្រោយពី​នាង​បាន​ប្រឡូក​នឹង​អាជីព​សម្តែង​បានតែ​រយៈពេល​តែ​បី​ឆ្នាំ និង​សម្រេចបាន​សមិទ្ធផល​ស្តួចស្តើង​ប្រមាណ​ជាង​បី​បួន​រឿង​ប៉ុណ្ណោះ តែ​នាង​មានលទ្ធភាព​ក្តាប់បាន​ភាព​ហ៊ឺហា​ជិៈ​រថយន្ត​ទំ នើ​ប​ម៉ាក BMW X5 ដែ​លា​មានតម្លៃ​រាប់ម៉ឺន​ដុល្លារ ។

ទាក់ទិន ​នឹង​ព័ត៌មាន​លើកឡើង​ខាងលើនេះ ដំបូង​ឡើយ ទេព សម្ផស្ស ព្យាយាម​លាក់បាំង​យ៉ាងខ្លាំង និង​ខំ​គេចវេស​ដែរ តែ​នៅ​មិនអាច​គេចផុត​ធ្វើឱ្យ​នាង​ធ្លាក់ចូល​ក្នុង​ទំព័រ​ព័ត៌មាន​អាស្រូវ ពី​រឿង​មាន​ប្រុស​ស្នេហ៍​ជា​អ្នក​ជួយ​ជ្រោមជ្រែង​នោះ។ ប៉ុន្តែ​ក្រោយពី​ទទួលរង​ការ​រិៈ​គន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​ទស្សនិកជន​មក ទេព សម្ផស្ស ក៏បាន​សម្រេចចិត្ត​ទទួលស្គាល់​ការពិត ដោយ​នាង​បាន​ចេញមុខ​បញ្ជាក់ថា នាង​មិន​ចង់​លាក់​លៀប​ព័ត៌មាន​ខាងលើនេះ​បន្តទៀត​ទេ​សព្វថ្ងៃនេះ គឺ​នាង​មាន​សង្សារ​ជា​ជនជាតិ​ហ្វីលីពីន និង​ជា​អ្នក​មក​ធ្វើ​ជំនួញ​នៅក្នុង​ស្រុក​ខ្មែរ ឧបត្ថម្ភ​ពិតមែន។

​ ជុំវិញ​ព័ត៌មាន​នេះ ទេព សម្ផស្ស ហាក់​មិនមាន​បំណង​លាក់បាំង​រឿង​ស្នេហា​ដូច​មុន​ទៀត​ទេ។ ចំណុច​នេះ​នៅពេល​យើង​សួរ​បញ្ជាក់​បន្ថែមថា តើ​ចំណង​ស្នេហ៍​កញ្ញា អាច​ក្លាយជា​ការពិត ដោយ​គ្រោង​ដឹក​ដៃ​គ្នា​ចូល​រោងការ​ដែរឬទេ? តារា​រូប​ស្រស់​បញ្ជាក់​ប្រាប់ថា ជា​ស្នេហ៍​ពិតប្រាកដ ហើយ​មិន​ពាក់​ពាក់ព័ន្ធ​ជាមួយ​អ្នក​ទី​ពីរ​អី​ដែរ ដូច្នេះហើយ​នាង​ហ៊ាន​អះអាងថា នឹង ចង់​រៀបការ​ផងដែរ៕

597_3500x666x597_7.jpg.pagespeed.ic.zmbo4-ByXd500x754x597_4.jpg.pagespeed.ic.Q5vrB_NoZD

Related Articles

Back to top button
Close
Close