ក្រុមអ្នកលួចចូលប្រព័ន្ធអ៊ីនធើរណិតលបសរសេរវាយប្រហារលោកស្រីនាយករដ្ឋមន្រ្តីថៃ
ក្រុមអ្នក លួចចូលប្រព័ន្ធអ៊ីនធើរណិតបានជ្រៀតចូលគេហទំព័រការិយាល័យរបស់ នាយករដ្ឋមន្រ្តីថៃ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រ ដោយសរសេរវាយប្រហាររិះគន់ ដែលជាការវាយប្រហារថ្មីចុង ក្រោយទៅលើអត្តចរិតរបស់លោកស្រី។
ក្នុង ការសរសេរវាយប្រហារនោះ រួមមានឃ្លា “ខ្ញុំដឹងថាខ្ញុំជានាយករដ្ឋមន្រ្តីដ៏គម្រក់បំផុតដែលមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសថៃ” ដែលត្រូវបានចុះផ្សាយនៅទូទាំងតំបន់បណ្តាញ និងបានចុះហត្ថលេខាដោយក្រុម “អ្នកលួចចូលប្រព័ន្ធអ៊ីនធើរណិតដោយគ្មានដែនកំណត់”។
រដ្ឋាភិបាល បានបិទវ៉ិបសាយថ៍យ៉ាងឆាប់រហ័ស ហើយបានព្រមានថា ជនល្មើសនឹងទទួលរងនូវការដាក់ទណ្ឌកម្មធ្ងន់ធ្ងរប្រសិនបើចាប់បាន។
ហេតុការណ៍ នេះបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោកស្រីយីងឡាក់បានប្តឹង អ្នកគូររូបតុក្កតាពីបទបរិហារកេរ្តិ៍ដែលប្រៀបធៀបលោកស្រីទៅនឹង ស្រីពេស្យានៅលើទំព័រ Facebook របស់ខ្លួន៕ (Radio Australia)