លទ្ធផលខ្លះៗនៃកិច្ច​ប្រជុំ​កំពូលអាស៊ាន​នៅថ្ងៃទី៣

ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃទី​៤ ​​មេសា ២០១២ នេះ​ លោក​កៅ គឹមហួន​ រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​បរទេស បាន​ថ្លែង​នៅ​វិមាន​មិត្ត​ភាព នៃ​ទីស្ដីការ គណៈ​រដ្ឋមន្រ្តី និង​សហប្រតិបត្តិការ​អន្តរជាតិ​​ថា កិច្ច​ប្រជុំ​កំពូល​អាស៊ាន​បាន​​ធ្វើ​ឡើង​តាម​របៀប​វារៈ​ដែល​បាន​គ្រោង​ទុក និង​មាន​ការ​ពិភាក្សា​​គ្នា​ខ្លះ​ដែរ អំពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ប៉ុន្តែ​មិន​បាន​លើក​ឡើង​លម្អិត​​ទេ។

នៅ​​ថ្ងៃ​បញ្ចប់នៃ​​កិច្ច​ប្រជុំ​​កំពូល​​នេះ​ ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​បាន​ពិភាក្សា​គ្នា​អំពី​តំបន់​អាស៊ាន​ដែល​គ្មាន​ គ្រឿង​ញៀន ហើយ​ក៏​នឹង​មាន​កិច្ច​ប្រជុំ​ចង្អៀត​ ដែល​មាន​របៀប​វារៈ​ចំនួន​៣ គឺ​ទី​១ ផ្លាស់​ប្ដូរ​មតិ​ទៅ​លើ​បញ្ហា​តំបន់​និង​អន្តរជាតិ ទី​២​ បញ្ហា​ការ​តាម​ដាន​និង​​ការ​អនុវត្ត​​COC និង​ទី​៣ កិច្ច​សន្ទនា​ពិភព​លោក​អាស៊ាន​​។

ក្រោយ​កិច្ច​ប្រជុំ​អាស៊ាន​ត្រូវ​បាន​បញ្ចប់​សម្ដេច​​​ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​​កម្ពុជា​ និង​ជា​ប្រធាន​​​អាស៊ាន នឹង​ធ្វើ​សន្និសីទ​កាសែត​​បង្ហាញ​ពី​លទ្ធ​ផល​ដែល​បាន​ប្រជុំ​កន្លង​មក៕

Related Articles

Back to top button
Close
Close