ការប៉ះទង្គិចគ្នារវាងយោធា និងក្រុមសកម្មប្រយុទ្ធនៅហ្វ៊ីលីពីន
ការលបឆ្មក់វាយប្រហារពីពួកសកម្មប្រ យុទ្ធ Abu Sayyaf នៅប្រទេសហ្វ៊ីលីពីនបានបណ្តាលឲ្យយោធាមួយរូបបាត់បង់ជីវិត និងរបួសទាហាន៤នាក់ផ្សេងទៀត។
បន្ទាប់ពីមានការដោះលែងចំណាប់ ខ្មាំងជនជាតិអូស្ត្រាលីមួយរូបរួចមក រដ្ឋាភិបាលហ្វ៊ីលីពីនបានបង្កើននូវវត្តមានទាហានជាច្រើននាក់នៅភាគ ខាងត្បូងប្រទេសនេះ។
បន្ទាប់ពីការវាយឆ្មក់នៅ ទីក្រុង Al Barka នាខេត្តBasilan រួចមក ក្រុមកងសន្តិសុខបានធ្វើការវាយប្រហារទៅលើក្រុមសកម្មប្រយុទ្ធ Abu Sayyaf។ មេបញ្ជាការកងសន្តិសុខលោក Carlito Galvez បានមានប្រសាសន៍ថា កងទាហានកំពុងតែធ្វើសកម្មភាពសុខាភិបាល និងស្ថិតិនៅតំបន់នោះ នៅពេលដែលកងសកម្មប្រយុទ្ធប្រមាណ ៣០នាក់ប្រដាប់ដោយអាវុធបានវាយប្រហារទៅលើពួកគេ។
កាល ពីខែមុនកងសន្តិសុខបានសម្លាប់ក្រុមសកម្មប្រយុទ្ធ ៨នាក់នៅក្នុងការវាយតដៃគ្នានៅក្នុងខេត្ត Basilan។ រដ្ឋាភិបាលបានបញ្ជូនទាហានប្រមាណ ៣០០០នាក់ដើម្បីតាមប្រមាញ់ ក្រុមសកម្មប្រយុទ្ធប្រមាណ ២០០នាក់ ជាពិសេសបន្ទាប់ពីមានការដោះលែងចំណាប់ខ្មាំងអូស្ត្រាលីលោក Warren Rodwell កាលពីខែមីនាដែលក្រុមសកម្មប្រយុទ្ធបានចាប់ឃុំខ្លួនប្រមាណ១៥ខែ កន្លងមក៕(Radio Australia)